
(បរទេស)៖ ខ្សែប្រយុទ្ធ Riyad Mahrez បានបង្ហើបថា គាត់សម្រេចចិត្តចាកចេញពី Manchester City ព្រោះគាត់មានអារម្មណ៍ថាគាត់នឹងមិនអាចមានឱកាសទទួលបានសំណើពីក្លឹប Al-Ahli របស់ Saudi Pro League ម្តងទៀត។ ទោះជាយ៉ាងណាក៏ដោយ គាត់បានចុះហត្ថលេខាជាមួយក្លឹប Al-Ahli ក្នុងកិច្ចព្រមព្រៀង ៣០លានផោនលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ។ មិនតែប៉ុណ្ណោះ ការឈ្នះ UEFA Champions League ២០២២/២៣ របស់ Manchester City ខណៈរូបគាត់មិនបានចូលលេង អាចថាដល់ពេលដែលគាត់ត្រូវចាកចេញ ដោយបានចំណាយពេល ៥ ឆ្នាំនៅ Man City និងបានឈ្នះពានរង្វាន់ធំៗចំនួន ១២។ Mahrez បាននិយាយបន្ថែមថា «ខ្ញុំនៅសល់កុងត្រា ២ ឆ្នាំជាមួយ Man City ប៉ុន្តែខ្ញុំមិនអាចស្នាក់នៅបន្តទៀតបាន»។
ទន្ទឹមនឹងនេះដែរ កីឡាករវ័យ៣២ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ៧៨គ្រាប់ និងផ្តល់ Assists ៥៩ដង ក្នុង ២៣៦ប្រកួត។ ជម្រាបដែរថា Mahrez បានចាប់ផ្តើមជីវិតយ៉ាងល្អប្រសើរជាមួយ Al-Ahli ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដងក្នុងការប្រកួតចំនួន ១៤លើក៕
ប្រភព៖ sportskeeda

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



