គុនខ្មែរ៖ អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង ត្រូវបានផេកព័ត៌មាននៅប្រទេសមីយ៉ាន់ម៉ា A N S បានបង្ហោះថា តាមពិតទៅ ព្រំ សំណាង គឺត្រូវមានភារកិច្ចជួបជើងខ្លាំងភូមាម្នាក់ទៀតដែលមានឈ្មោះថា Raman នៅព្រឹត្តិការណ៍ថ្ងៃទី២៣ខាងមុខនេះដែល ធឿន ធារ៉ា ត្រៀមវាយដណ្តើមរថយន្ត ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារតែអាការៈរបស់ ព្រំ សំណាង ហាក់បីមិនទាន់ល្អប្រសើរ១០០ភាគរយ ។ គួររំលឹកផងដែរថា ព្រំ សំណាង ទើបធ្វើការប្រកួតជាមួយនឹងស្តេចប្រដាល់ភូមា Dave Leduc នៅក្នុងមហារព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជា និងមីយ៉ាន់មី ដែលការប្រកួតមួយនោះបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ក្នុងវិញ្ញាសារវាយតាមរបៀប Mas Fight ។
ការប្រកួតក្របខណ្ឌកំពូល Premier League ក្នុងជំនួបLondon Derby ជាលើកទីពីរក្នុងចន្លោះពេលមួយសប្តាហ៍ខណៈពួកគេនិងបើកទ្វារកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យដើម្បីទទួលក្រុមញញួរធំ West Ham នៅវេលាម៉ោង ៨យប់ ។សម្រាប់ការប្រកួតចុងក្រោយ Chelsea បានផ្តួល Tottenham Hotspur ក្នុងការប្រកួតនៅរដ្ឋធានីឡុងដ៏ដុងកាលពីថ្ងៃព្រហស្បតិ៍ ខណៈ West Ham បានប្រកួតស្មើ ២-២ ជាមួយម្ចាស់ផ្ទះ Liverpool ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Chelsea នៅក្របខណ្ឌ EPL គឺ ឈ្នះ៣ស្មើ២និងចាញ់១ ឈរនៅលេខរៀងទី ៨ខណៈ West Ham ៦ប្រកួតចុងក្រោយឈ្នះ១ចាញ់៣ស្មើ២ ឈរនៅលេខរៀង ទី៩។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ចូលប្រជែងនឹង Arsenal សម្រាប់ហត្ថលេខាខ្សែបម្រើតម្លៃ ៦០លានផោន រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា Chelsea […]