(អេស៉្បាញ)៖ យោងតាមសារព័ត៌មាន ara បានឲ្យដឹងថា Girona បច្ចុប្បន្នកំពុងជួលទីលានវាយកូនហ្គោល ដែលជាផ្នែកមួយនៃកម្មសិទ្ធិរបស់ក្លឹប Manchester City ។ Girona គឺជាក្រុមល្អបំផុតនៅក្នុងប្រទេសអេស្ប៉ាញនាពេលបច្ចុប្បន្ន បើទោះបីជាមិនមានកន្លែងហ្វឹកហាត់ផ្ទាល់ខ្លួនក៏ដោយ។ ក្រុម Girona កំពុងនាំមុខលើកំពូលតារាង La Liga ២០២៣/២៤ បន្ទាប់ពីប្រកួតបាន១៣លើក ដោយមានពិន្ទុឈ្នះក្រុមអធិរាជស Real Madrid ពីរពិន្ទុ និងនាំមុខក្រុម Barcelona បួនពិន្ទុ៕
ប្រភព៖ sportbible
អ្នកប្រដាល់កាណាដា Dave Leduc បានប្រកាសរូបគេនៅបើកហាងកាហ្វេមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញឆាប់ៗនេះ។ Dave Leduc បានបង្ហោះនៅបណ្តាញសង្គមរបស់លោកថា៖ “ដាវនឹងធ្វើអាជីវកម្មនៅកម្ពុជា ព្រោះខ្ញុំគិតថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើនសេដ្ឋកិច្ចដ៏ធំ។ ការកម្សាន្តដ៏អស្ចារ្យ ការបង្ហាញក្បាច់គុនដ៏ធំសម្បើម ផ្សារទំនើបដ៏ស្រស់ស្អាត មានភោជនីយដ្ឋានឆ្ងាញ់ៗជាច្រើន មនុស្សម្នារួសរាយរាក់ទាក់ និងមានរដ្ឋាភិបាលកំពុងជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ច។ ខ្ញុំនឹងបើកហាង Dav Coffee និងបង្អែមរបស់ខ្ញុំ ព្រោះខ្ញុំចូលចិត្តរបស់ផ្អែម។ ការបើកហាងបង្អែមគឹជាក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំនឹងបើកវាឆាប់ៗនេះនៅភ្នំពេញ។ ខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅពេលបើកសម្ភោធផ្លូវការ រហូតមកដល់ពេលនេះ ខ្ញុំបានវិនិយោគប្រហែល 300 លានរៀល លើការកែកុនជួសជុល។ វានឹងក្លាយជាកន្លែងដ៏អស្ចារ្យមួយ ហើយក៏នឹងក្លាយជាផ្ទះក្រុម DAV Army ផងដែរ។ ជួបគ្នាឆាប់ៗនេះអត្ថបទកំពុងចាប់អារម្មណ៍៖ ប្រសិនក្លឹបនៅត្រូវការ! ប្រធានក្រុម Bruno នឹងរួមទ្រនំជាមួយ MAN UTD បន្តទៀត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស