
គុនខ្មែរ៖ លោកគ្រូ ស៊ន អេលីត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនអំពីការរៀបចំការពិនិត្យទឹកនោះទៅលើគ្រូបង្វឹក និងកីឡាករប្រដាល់គុនខ្មែរ ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់សារជាតិញៀន។ លោក ស៊ន អេលីត បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «បងប្អូនយល់យ៉ាងណាដែរ បើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើតេស្តពិនិត្យទឹកនោមលើកីឡាករ គ្រូបង្វឹក និងមន្ត្រីទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់សារជាតិញៀន ពិសេសកីឡាករលំដាប់ជួរមុខរបស់កម្ពុជា..»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

