
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានអះអាងថា ខ្សែបម្រើ Christian Eriksen ទំនងជាអវត្តមានរយៈពេល១ខែពេញ និងមិនអាចលេងឲ្យក្រុមដាណឺម៉ាក ស្របពេលមិត្តរួមក្រុម Rasmus Hojlund ក៏នឹងអវត្តមានរហូតដល់ចុងខែវិច្ឆិកាទៀតសោត ។ កីឡាករទាំងពីររូបនេះ បានរងរបួសក្នុងការទទួលជ័យជម្នះ ១-០ លើក្រុម Luton កាលពីថ្ងៃសៅរ៍។ Eriksen ត្រូវបានបង្ខំចិត្តចាកចេញនៅតង់ទី ១ ដោយសារមានរបួសជង្គង់ ខណៈដែលខ្សែប្រយុទ្ធ Hojlund ទទួលរងរបួសសាច់ដុំ។
ទន្ទឹមនឹងនេះ Eriksen ទំនងជានឹងខកខានការប្រកួត UEFA Champions League ២០២៣/២៤ ដែលនៅសល់ ២ ប្រកួតរបស់ Man United និងការប្រកួត Premier League ចំនួន ៤ ដង។ ជាក់ស្តែងបច្ចុប្បន្ន Man Utd កំពុងគ្មាន Lisandro Martinez, Luke Shaw, Tyrell Malacia, Casemiro, Jonny Evans និង Amad Diallo ។ បន្ថែមពីនេះ Man Utd នឹងជួបផលវិបាកខ្លាំងក្នុងអំឡុងពេល១ខែ ខណៈកីឡាករសំខាន់ៗជាច្រើនកំពុងរងរបួសជាបន្តបន្ទាប់៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



