
(អង់គ្លេស)៖ លោក Erik ten Hag នឹងត្រូវពិន័យមួយប្រកួត បន្ទាប់ពីគាត់ទទួលបានកាតលឿងនៅនាទីទី ៩៥ នៃការប្រកួត Premier League ២០២៣/២៤ នៅ Old Trafford អំឡុងពេលក្រុមបិសាចក្រហម Manchester United បានយកឈ្នះ ១:០ ទល់នឹងក្រុម Luton ក្នុងសប្តាហ៍ទី១២ កាលពីថ្ងៃសៅរ៍។ វាគឺជាកាតលឿងទី ៣ របស់គាត់នារដូវកាលនេះ ដែលមានន័យថាគាត់នឹងត្រូវអវត្តមានក្នុងជំនួបជាមួយ Everton។
ទោះជាយ៉ាងណាក៏ដោយលោក Ten Hag មានទំនុកចិត្តថាជំនួយការរបស់គាត់អាចគ្រប់គ្រងស្ថានការណ៍ និងដឹកនាំក្រុមទទួលបានជ័យជម្នះ។ ទន្ទឹមនឹងនេះ បិសាចក្រហមនឹងទៅសួរសុខទុក្ខ Everton នៅ Goodison Park នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣៕
ប្រភព៖ GOAL

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



