Close
Ads: 88BOL
Featured-Image
បើ ធារ៉ា ឈ្នះបានឡាន ចុះបើកីឡាករបរទេសឈ្នះបានអីវិញនៅថ្ងៃទី២៣ខាងមុខនេះ
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ដូចជាប្រិយមិត្តអ្នកគាំទ្រវិស័យគុនខ្មែរបានដឹងហើយថាកីឡាករគុនខ្មែរលំដាប់ជួលមុខរបស់កម្ពុជា ធឿន ធារ៉ា គឺនឹងមានឈ្មោះធ្វើការប្រកួតវិលជុំនៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីដណ្តើមរង្វាន់រថយន្តទំនើបដ៏ថ្មីស្រឡាងមួយគ្រឿងពី Ganzberg ប៉ុន្តែអ្វីដែលអ្នកគាំទ្រនៅមិនទាន់យល់ច្បាស់នោះគឺលក្ខខណ្ឌនៃការប្រកួតដោយ ព្រឹត្តិការណ៍មួយនេះនឹងមាន៨ជាតិសាសន៍ចូលរួម ហើយបើយោងទៅតាមការបញ្ជាក់របស់ស្ថាបនិក IPCC Kun Khmer លោក Tommy Kim បានបញ្ជាក់ថា ៨សាសន៍នឹងមាន អាល្លឺម្ម៉ង់​ ឆេក​ ប្រេសុីល​ អុីរ៉ង់​ អ៊ុយក្រែន​ កម្ពុជា​ ភូមា​ និង​ ចិន​ ។ យ៉ាងណាមិញបើក្រឡែកទៅមើលលក្ខខណ្ឌវិញនោះគឺលោក Tommy Kim បានពន្យល់ថា៖ «ឃេីញបងប្អូនឆ្ងល់ថា​ 8​ Man គេវាយយ៉ាងម៉េច​ ឬគេអោយ​ ធឿនធារ៉ា​ ម្នាក់វាយទល់7នាក់? ចំលេីយ​ គឺមិនមែនចឹងទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of text

-កីឡាករទាំងអស់មាន8ប្រទេស​ រួមទាំងកម្ពុជាផងដែរ​ ហេីយ8ប្រទេសឬ8នាក់ហ្នឹង​ ត្រូវចាប់ឆ្នោតចូលពូល…​ ក្នុងមួយពូលមានកីឡាករ4នាក់
-ប្រកួតជុំទី1​ គឺកីឡាករ8នាក់ជម្រុះយកតែ4នាក់ទេ​ (ចាញ់ធ្លាក់)
-ប្រកួតជុំទី2​ គឺកីឡាករ4នាក់ជម្រុះយកតែ2នាក់ទេ​ (ចាញ់ធ្លាក់)
-ប្រកួតជុំទី3​ គឺផ្តាច់ព្រាត់យកលេខ1និងលេខ2
+ក្នុងករណីដែល​ ធឿនធារ៉ា​ ប្រកួតឈ្នះបានលទ្ធផលលេខ1​ ក្រុមហ៊ុនហ្គេនបឺត​ នឹងថែមរង្វាន់អោយជាឡាន​ Pick Up ថ្មីស្រឡាងមួយគ្រឿង
+ក្នុងករណីដែលកីឡាករបរទេសឈ្នះលេខ1វិញ​ គឺទទួលបានតែប្រាក់រង្វាន់ជាលុយតែប៉ុណ្ណោះ
May be an image of 1 person and text
ការប្រកួត8 Man នេះគឺមានជាយូរមកហេីយ​ អាចថាគេរៀបចំហ្នឹងតាំងពី២០ឆ្នាំមុនមកម្ល៉េះ​ ដូចជានៅប្រទេសថៃ​ គេរៀបតាំង២០១៣មកម្ល្ល៉េះ​ ប្រទេសជប៉ុន​ សូម្បីតែអតីតស្តេចប្រដាល់ខ្មែរ​ អេភូថង​ ក៏ធ្លាប់បានចូលវាយដែរ។ បេីសិនជាគុនខ្មែរយេីងមិនរីកចំរេីន​ ក៏ខាង​ IPCC មិនអោយរៀបការប្រកួតនេះដែរ​ តែដោយសារឃេីញកីឡាករគុនខ្មែរយេីងរីកចំរេីនខ្លាំង​ ទេីបខាង​ IPCC អនុញ្ញាតិអោយរៀប​ 8 Man នេះឡេីងមក។ ពេលវេលាបានមកដល់ហេីយ​ សូមបងប្អូនអ្នកគាំទ្រគុនខ្មែរទាំងអស់​ ជួយលេីកស្ទួយនិងគាំទ្រកីឡាករគុនខ្មែរយេីង​ អោយមានទឹកចិត្តប្រកួតឈ្នះ​ ហេីយជាការតេស្តសមត្ថភាពកីឡាករយេីងផងដែរ៕»

អត្ថបទកំពុងចាប់អារម្មណ៍៖
សួស្តីអ្នករតនៈគិរី ! គ្រុឌគុនខ្មែរពេលនេះយើងទៅដល់ខេត្ត រតនៈគិរី ហើយ
featured image

គាំទ្រគុនខ្មែរ ជាមួយគ្រុឌ! សួស្តីអ្នករតនៈគិរី ! តាមសំណូមពរ របស់ហ្វេន គ្រុឌគុនខ្មែរពេលនេះយើងទៅដល់ខេត្ត រតនៈគិរី ហើយ ! ជួបជាមួយគូប្រកួតដែលនឹងមកអង្រួនសង្វៀនដ៏អស្ចារ្យដែលនឹងមកធ្វើឲ្យអ្នកនឹងធ្វើឲ្យ​បងប្អូនភូមិភាគឥសាន្តជក់ចិត្តដិតអារម្មណ៍ ! ចូលរួមទស្សនាដោយសេរី និងគាំទ្រកីឡាករគុនខ្មែរ នៅថ្ងៃទី ១១ ឧសភា 2024 ព្រលានយន្តហោះចាស់ ក្រុងបានលុង ខេត្តរតនៈគិរី ចាប់ពីម៉ោង 6:30 ល្ងាចតទៅ ។ អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយ! PSG ធ្លាក់ចេញពី UCL ក្រោយ Dortmund ផ្តួលទាំង២ជើងវគ្គ៤ក្រុមចុងក្រោយ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930  
  • Sponsor by 88Bol