Close
Sponsor ads Featured-Image
បើ ធារ៉ា ឈ្នះបានឡាន ចុះបើកីឡាករបរទេសឈ្នះបានអីវិញនៅថ្ងៃទី២៣ខាងមុខនេះ
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ដូចជាប្រិយមិត្តអ្នកគាំទ្រវិស័យគុនខ្មែរបានដឹងហើយថាកីឡាករគុនខ្មែរលំដាប់ជួលមុខរបស់កម្ពុជា ធឿន ធារ៉ា គឺនឹងមានឈ្មោះធ្វើការប្រកួតវិលជុំនៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីដណ្តើមរង្វាន់រថយន្តទំនើបដ៏ថ្មីស្រឡាងមួយគ្រឿងពី Ganzberg ប៉ុន្តែអ្វីដែលអ្នកគាំទ្រនៅមិនទាន់យល់ច្បាស់នោះគឺលក្ខខណ្ឌនៃការប្រកួតដោយ ព្រឹត្តិការណ៍មួយនេះនឹងមាន៨ជាតិសាសន៍ចូលរួម ហើយបើយោងទៅតាមការបញ្ជាក់របស់ស្ថាបនិក IPCC Kun Khmer លោក Tommy Kim បានបញ្ជាក់ថា ៨សាសន៍នឹងមាន អាល្លឺម្ម៉ង់​ ឆេក​ ប្រេសុីល​ អុីរ៉ង់​ អ៊ុយក្រែន​ កម្ពុជា​ ភូមា​ និង​ ចិន​ ។ យ៉ាងណាមិញបើក្រឡែកទៅមើលលក្ខខណ្ឌវិញនោះគឺលោក Tommy Kim បានពន្យល់ថា៖ «ឃេីញបងប្អូនឆ្ងល់ថា​ 8​ Man គេវាយយ៉ាងម៉េច​ ឬគេអោយ​ ធឿនធារ៉ា​ ម្នាក់វាយទល់7នាក់? ចំលេីយ​ គឺមិនមែនចឹងទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of text

ads
-កីឡាករទាំងអស់មាន8ប្រទេស​ រួមទាំងកម្ពុជាផងដែរ​ ហេីយ8ប្រទេសឬ8នាក់ហ្នឹង​ ត្រូវចាប់ឆ្នោតចូលពូល…​ ក្នុងមួយពូលមានកីឡាករ4នាក់
-ប្រកួតជុំទី1​ គឺកីឡាករ8នាក់ជម្រុះយកតែ4នាក់ទេ​ (ចាញ់ធ្លាក់)
-ប្រកួតជុំទី2​ គឺកីឡាករ4នាក់ជម្រុះយកតែ2នាក់ទេ​ (ចាញ់ធ្លាក់)
-ប្រកួតជុំទី3​ គឺផ្តាច់ព្រាត់យកលេខ1និងលេខ2
+ក្នុងករណីដែល​ ធឿនធារ៉ា​ ប្រកួតឈ្នះបានលទ្ធផលលេខ1​ ក្រុមហ៊ុនហ្គេនបឺត​ នឹងថែមរង្វាន់អោយជាឡាន​ Pick Up ថ្មីស្រឡាងមួយគ្រឿង
+ក្នុងករណីដែលកីឡាករបរទេសឈ្នះលេខ1វិញ​ គឺទទួលបានតែប្រាក់រង្វាន់ជាលុយតែប៉ុណ្ណោះ
May be an image of 1 person and text
ការប្រកួត8 Man នេះគឺមានជាយូរមកហេីយ​ អាចថាគេរៀបចំហ្នឹងតាំងពី២០ឆ្នាំមុនមកម្ល៉េះ​ ដូចជានៅប្រទេសថៃ​ គេរៀបតាំង២០១៣មកម្ល្ល៉េះ​ ប្រទេសជប៉ុន​ សូម្បីតែអតីតស្តេចប្រដាល់ខ្មែរ​ អេភូថង​ ក៏ធ្លាប់បានចូលវាយដែរ។ បេីសិនជាគុនខ្មែរយេីងមិនរីកចំរេីន​ ក៏ខាង​ IPCC មិនអោយរៀបការប្រកួតនេះដែរ​ តែដោយសារឃេីញកីឡាករគុនខ្មែរយេីងរីកចំរេីនខ្លាំង​ ទេីបខាង​ IPCC អនុញ្ញាតិអោយរៀប​ 8 Man នេះឡេីងមក។ ពេលវេលាបានមកដល់ហេីយ​ សូមបងប្អូនអ្នកគាំទ្រគុនខ្មែរទាំងអស់​ ជួយលេីកស្ទួយនិងគាំទ្រកីឡាករគុនខ្មែរយេីង​ អោយមានទឹកចិត្តប្រកួតឈ្នះ​ ហេីយជាការតេស្តសមត្ថភាពកីឡាករយេីងផងដែរ៕»

អត្ថបទកំពុងចាប់អារម្មណ៍៖
មិនយល់ទេប្លែកបន្តិចហើយ!បែកធ្លាយពានរង្វាន់ FIFA Club World Cup ជាពានទីពីរទៅវិញ
featured image

មជ្ឈដ្ឋានបាល់ទាត់ហាក់ប្លែកអារម្មណ៍ និង មានការស្រលាំងកាំងក្រោយការប្រកួតផ្តាច់ព្រ័ត្រកាលពីព្រឹកថ្ងៃនច្ទ ទូរទស្សន៍ដែលបានទទួលសិទ្ធិផ្សាយពានរង្វាន់ Club World Cup ២០២៥ ដែលទើបតែបញ្ចប់នៅថ្ងៃដដែលគឺ DAZN បានធ្វើបទសម្ភាសន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយសហព័ន្ធបាល់ទាត់​ពិភព​លោក FIFA បានប្រាប់រូបលោកថាពានរង្វាន់ក្លឹបបាល់ទាត់អាជីពដ៍ធំដែលបានដាក់បង្ហាញនៅសេតវិមានកាលពីខែមីនាគឺនៅតែបន្តទុកនៅទីនោះជារៀងរហូត ខណៈពានដែលបានប្រគល់ជូនថ្ងៃផ្តាច់ព្រ័ត្រកាលពីថ្ងៃចន្ទគឺជាពានទីពីររឺពានថតចម្លងទៅវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ត្រៀមវៃចេញកីឡាករ៦រូបមុនរដូវកាលថ្មីចាប់ផ្តើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោកTrump ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៨បានលើកឡើងយ៉ាងដូច្នេះថាៈ មន្ត្រី FIFA ធ្លាប់បានឆ្លើយថា យើងនឹងមិនយកវាទេ។ អ្នកអាចមានវាជារៀងរហូតនៅក្នុង Oval Office(ទីកន្លែងធ្វើការរបស់ប្រធានាធិបតី) ។ យើងកំពុងបង្កើតថ្មី។ ហើយពួកគេពិតជាបានបង្កើតថ្មីមែនដូច្នេះវាពិតជាគួរឱ្យរំភើបណាស់។ ការពិតជាផ្លូវការណ៍FIFA មិនធ្លាប់បានប្រកាសពីគម្រោងបង្កើតពានរង្វាន់ Club World Cup ដល់ទៅពីរដូច្នេះទេ ខណៈដែលទំព័រ Instagram ផ្លូវការរបស់ Chelsea បានបង្ហោះរួមថតអ្នកបើកយន្តហោះប្រចាំក្លឹបកាន់ពាន តែគេមិនដឹងថាវាជាពានថតចម្លង(Copy)ឬអត់?មុនពេលក្រុមចាកចេញដំណើរទៅកាន់ទីក្រុងឡុងដ៍នោះ។ ប្រភព:usatoday

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930