

Aston Villa អាចតាមទានកំណត់ត្រាក្លឹបរយៈពេល ៤០ ឆ្នាំនៅពេលដែលពួកគេស្វាគមន៍ក្រុម Fulham នៅកីឡដ្ឋានVilla Park ក្នុងការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យនេះវេលាម៉ោង ៩យប់។មានន័យថាក្រុមរបស់លោក Unai Emery មានឱកាសឈ្នះការប្រកួតលីគក្នុងផ្ទះជាលើកទី ១៣ ជាប់ៗគ្នាប្រសិនពួកគេផ្តួលរក ឃើញជ័យជំនះនេះនិងជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ១៩៨៣មក ។ទោះយ៉ាងណា Aston Villa ធ្វើមិនបានល្អទេ ៦ប្រកួតចុងក្រោយគឺឈ្នះ៤ស្មើ១និងចាញ់១ ខណៈ ការប្រកួតចុងក្រោយចាញ់ Nottingham Forest ២ទល់និង០ និងបច្ចុប្បន្នឈរនៅលេខរៀងទីទី៥នៅក្របខណ្ឌ EPL រីឯ Fulham ៦ប្រកួតចុងក្រោយគឺចាញ់៣ស្មើ២និងឈ្នះ១ឈរនៅលេខរៀងទី១៦។
១.ប្រវត្តិជួបគ្នា
Aston Villa បានឈ្នះបីប្រកួតក្នុងចំណោម ៤ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Fulham ក្នុងក្របខ័ណ្ឌ Premier League ។Fulham បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ១៩ ប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះជាមួយនឹងក្រុម Aston Villa ក្នុងក្របខ័ណ្ឌ Premier League ហើយបានចាញ់រាល់ការប្រកួតបួនលើកចុងក្រោយរបស់ពួកគេនិងរកបានតិចជាង៣គ្រាប់រាងរាល់ជ័យជំនះទាំងនោះ។
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ)
Aston Villa នឹងនៅដោយគ្មាន Emiliano Buendia, Tyrone Mings និង Jacob Ramsey សម្រាបការប្រកួតនេះខណៈ Alex Moreno ជិតត្រលប់ពីរបួស ប៉ុន្តែទំនងជាមិនចូលរួមនៅទីនេះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Cash, Konsa, Pau Torres, Digne; McGinn, Douglas Luiz, Kamara, Zaniolo; Diaby, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២

៣.ពត៌មានក្រុមFulham(ភ្ញៀវ)
គ្រូបង្វឹក Marco Silva បន្តគ្មានខ្សែការពារកណ្តាល Issa Diop ដែលជាជម្រើសដំបូង ក៏ដូចជា Tosin Adarabioyo ។Kenny Tete និង Adama Traore កំពុងដំណើរការត្រឡប់ទៅរកកាយសម្បទាពេញលេញវិញ ហើយនឹងត្រូវបានវាយតម្លៃមុនចូលលេង។ ខ្សែប្រយុទ្ធ Rodrigo Muniz នៅមិនទាន់ច្បាស់ថាចូលលេងក្រោយបានរងរបួសពេលជួបក្រុម Man. United កាលពីចុងសប្តាហ៍មុន
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Castagne, Bassey, Ream, Robinson; Iwobi, Joao Palhinha, Andreas Pereira; Wilson, Carlos Vinicius, Willian
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aton Villa ៣ : ១ Fulham
ប្រភព:whoscored &sportskeeda&sportsmole

អ្នកចាត់ការទូទៅក្លឹប Paris Saint-Germain លោក Luis Enrique បានលើកឡើងដោយទទូចថាក្រុមរបស់គាត់បានបង្ហាញទម្រង់លេងដោយប្រើប្រាស់ថាមពលតិចជាងការប្រកួតលើកមុនៗជាពិសេសនៅតង់ទី២ ខណៈម្ចាស់ជើងឯកទ្វីបអឺរ៉ុប PSG បានផ្តួលគូប្រជែង Inter Miami ក្នុងតង់ទីពីរក្នុងអំឡុងពេលការប្រកួត FIFA Club World Cup កាលពីថ្ងៃអាទិត្យដោយលទ្ធផល ៤ទល់និង០កាលពីវេលាម៉ោង១១យប់ម្សិលមិញនេះ។សម្រាប់ Messi បានត្រឹមតែសោកស្តាយខណៈអតីតក្រុមរបស់ខ្លួនបានផ្តួលក្លឹបបច្ចុប្បន្នរបស់កីឡាករវ័យ ៣៨ឆ្នាំនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ឃើញស្ងាត់ៗ! Arsenal ទិញបានកីឡាករលេងតួនាទីល្អមួយនេះមករួមក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៤គ្រាប់របស់PSG រកបានដោយ Joao Neves និងមួយគ្រាប់ពី Tomas Aviles (គ្រាប់បាល់ចូលទីខ្លួនឯង ) និង Achraf Hakimi ១គ្រាប់ចុងក្រោយបានបន្តអោយ PSG កក់កៅអីទៅវគ្គ ៨ក្រុម ខណៈម្ចាស់ជើងឯក Ligue 1 របស់បារាំងយកឈ្នះលើក្រុមមកពី Major League Soccer ។ […]



