
(បរទេស)៖ ខ្សែប្រយុទ្ធហ្គាណា Raphael Dwamena បានស្លាប់បាត់បង់ជីវិតនៅវ័យ២៨ឆ្នាំ បន្ទាប់ពីគាត់ទទួលរងការគាំងបេះដូងធ្ងន់ធ្ងរនៅអំឡុងពេលប្រកួតរវាងក្រុម KF Egnatia ទល់នឹង Partizani Tirana កាលពីថ្ងៃសៅរ៍ ខណៈការប្រកួតត្រូវបានផ្អាកនិងបញ្ចប់ក្នុងលទ្ធផល ១:១ ។ គាត់ធ្លាប់លេងឱ្យក្រុម Levante នៃក្របខ័ណ្ឌ La Liga ចន្លោះឆ្នាំ ២០១៨ និង ២០២០។ កីឡាករវ័យ២៨ឆ្នាំរូបនេះ មានប្រវត្តិពាក់ព័ន្ធនឹងបញ្ហាបេះដូង ដោយនៅឆ្នាំ ២០១៧ ត្រូវបានគេរកឃើញថាគាត់មានពិការភាពបេះដូង ស្របពេលគាត់ធ្លាប់ដួលសន្លប់ក្នុងអំឡុងការប្រកួត Austrian Cup នៅឆ្នាំ ២០២១ ម្តងដែរ ប៉ុន្តែគាត់ត្រូវបានក្រុមគ្រូពេទ្យសង្រេ្គោះជីវិតទាន់ពេល។ គួរជម្រាបដែរថា បន្ទាប់ពីការស្លាប់របស់ Dwamena ការប្រកួតបាល់ទាត់ផ្សេងទៀតនៅក្របខ័ណ្ឌកំពូលរបស់អាល់បានីនាចុងសប្តាហ៍នេះនឹងត្រូវបានពន្យារពេល៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



