
Lionel Messi បាននិយាយថា អាវស្លាកលេខ ១០ គឺជាអ្វីដែលរូបគេនឹកបំផុតអំឡុងពេលលេងអោយក្លឹបយក្សបារាំង Paris Saint-Germain រយៈពេល២រដូវ កាលកន្លងទៅនោះ ។គួររំលឹកថាកំពូលខ្សែប្រយុទ្ថឆ្នើមក្រុមពពកសអាហ្សង់ទីនបានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona បន្ទាប់ពីចំណាយពេលជាង២ទសវត្សរឺរយៈពេល ២១ឆ្នាំហើយផ្លាស់មកចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួន (Free Transfer) នៅរដូវក្តៅឆ្នាំ ២០២១ ។ ទោះយ៉ាងណាពេលបន្តអាជីពជាមួយ PSG គឺ ខ្សែប្រយុទ្ធ ស្លាបវ័យ ៣៧ឆ្នាំ មិនបានពាក់អាវស្លាលេខ១០ដែលម្ចាស់ពានបាល់មាស ៨សម័យបានប្រើប្រាស់នោះទេ តែ Messi បែរជាព្រមទទួលយក អាវស្លាកលេខ ៣០ ខណៈ អាវលេខ ១០គឺ ត្រូវបានកាន់កាប់ដោយ អតីតមិត្ ត រួមក្រុម Barcelona គឺ Neymar Jrទៅហើយនោះ។
ថ្មីៗនេះ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានផ្តល់បទសម្ភាសន៍ជាមួយលោក Zinedine Zidane ក្នុងកម្មវិធិឧបត្ថម្ភដោយក្រុមហ៊ុនកីឡាលំដាប់ ពិភពលោកគឺ Adidas និងដក ស្រង់សម្តីដោយគេហទំព័រ GOAL ថាៈពេលខ្ញុំនៅប៉ារីស ខ្ញុំមិនពាក់អាវលេខ ១០ ទេ។ ចាប់តាំងពីឆ្នាំដែល ខ្ញុំលេងឱ្យក្រុមជម្រើសជាតិនៅ Barcelona ខ្ញុំតែងតែ ពាក់ អាវលេខ ១០។“ទោះបីជាវាមិនមែនជារឿងធំក៏ដោយ ប៉ុន្តែខ្ញុំនឹកអាវលេខ ១០ បំផុតនៅពេលខ្ញុំនៅ PSG ព្រោះខ្ញុំធ្លាប់ប្រើវា ទោះយ៉ាងណាការប្រកួតដំបូងរបស់ខ្ញុំ ជាមួយ អាវលេខ ៣០គឺវាពិតជាពិសេសសម្រាប់ខ្ញុំផងដែរ។
ផ្ទុយទៅវិញពេលខ្លះ Messi បានពាក់អាវលេខ ១០សម្រាប់ឪកាសប្រកួតមួយចំនួនពិសេសនៅក្នុងពានរង្វាន់ French Cup ដោយសារច្បាប់នៃការប្រកួតមិន អនុញ្ញាត ឱ្យកីឡាករពាក់អាវស្លាកលេខលើសពីលេខ១១ សម្រាប់ការចាប់ផ្តើមជម្រើស១១នាក់ដំបូង។ ទោះយ៉ាងណាក៏ដោយគាត់បានពាក់អាវលេខ ៣០ សម្រាប់ភាគច្រើន នៃពេលវេលារបស់គាត់នៅទីក្រុងប៉ារីស។
ប្រភព:sportskeeda
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

