Close
Sponsor ads Featured-Image
Prediction: Arsenal មានបំណងចង់ផ្តួល Burnley ដើម្បីជៀសវាងបន្ថយគម្លាតពី Top ៤
ទំហំអក្សរ
តូច
ធំ

ក្រុមកាំភ្លើងធំ Arsenal របស់លោក Mikel Arteta និងត្រូវបើកទ្វារកីឡដ្ឋានEmirates ទទួលស្វាគមន៏ភ្ញៀវ Burnley របស់លោក Vincent Kompany ក្នុងក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃសៅរ៏នេះនាវេលាម៉ោង ១០យប់។ការប្រកួតរវាងក្រុមទាំងពីរនៅក្របខណ្ឌ EPL ចុងក្រោយគឺ Arsenal បានស្គាល់ចាញ់លើកដំបូងដូច Spur ក្រោមថ្វីជើង Newcastle ជាមួយគ្រាប់បាល់ដ៏ចម្រូងចម្រាស ខណៈ Bunrley បានប្រកួតចាញ់ Crystal Palace ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ២ទល់និង០។
សម្រាប់ Arsenal អាចនិយាយបានថា ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ​EPL គឺ ឈ្នះ៣ស្មើ២និងចាញ់១ ឈរនៅលេខរៀងទី៤មាន១៤ពិន្ទុ ខណៈ Burnley ៦ប្រកួតចុងក្រោយឈ្នះ១ចាញ់៥ ឈរនៅលេខរៀងទី១៩ក្បែរបាតតារាង។បច្ចុប្បន្ន Arsenal មានគម្លាត ៣ពិន្ទុពី Man.CIty និង ២ពិន្ទុ ពី ក្រុម Tottenham។ដូច្នេះប្រសិនពួកគេបរាជ័យ Arsenal និងថយគម្លាតបន្តិចម្តងពី Top ៤ ខណៈក្រុមលេខ៥ Aston Villa មានគម្លាតពីពួគគេ ត្រឹម

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

២ពិន្ទុប៉ុណ្ណោះ។

ads

១.ប្រវត្តិជួបគ្នា
ជួបគ្នា ១៨ប្រកួតចុងក្រោយគឺ ១៧ដង Arsenal តែងផ្តួល Bunrley ទោះយ៉ាងណា៥ប្រកួតចុងក្រោយពេលជួបគ្នា Arsenal រកបានគ្រាប់បាល់​មិនតិចជាង២គ្រាប់ទេទល់ Burnley នោះ។

Arsenal vs Burnley LIVE Updates: Score, Stream Info, Lineups and How to Watch Premier League Match | 11/10/2023 - VAVEL USA
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Jurrien Timber នៅតែអវត្តមានរយៈពេលយូរសម្រាប់ក្រុមកាំភ្លើងធំ។Thomas Partey និង Gabriel Jesus ក៏ត្រូវបានដកចេញដោយសាររបួស។
រីឯ Leandro Trossard ត្រៀមលេងចាប់ដៃគូជាមួយ Martinelli ក្រោយធ្វើបានល្អទល់នឹង Sevilla នៅពាក់កណ្តាលសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Havertz, Jorginho, Rice; Saka, Trossard, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Arsenal vs. Burnley prediction, odds, start time: 2023 English Premier League picks, best bets for Nov. 11 - CBSSports.com
៣.ពត៌មានក្រុមBurnley(ភ្ញៀវ)
គ្រូបង្វឹកVincent Kompany អាច​នឹង​គ្មាន​កីឡាករ​បួន​នាក់​សម្រាប់​ការប្រកួតនេះខណៈខ្សែបម្រើ Josh Cullen គួរតែត្រលប់មកក្រុមវិញបន្ទាប់ពីរងការព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Roberts, O’Shea, Beyer, Taylor; Gudmundsson, Berge, Brownhill, Cullen, Koleosho; Amdouni
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣:០ Burnley
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
សមាជិកថ្មីត្រៀមចូលរួមព្រឹត្កការណ៍ F C W ក្រោយ Chelsea ទិញបានពីក្លឹបរួមលីក(មាន១វីដេអូ)
featured image

កីឡាករ Joao Pedro នឹងត្រូវចូលរួមជាមួយក្រុមតោខៀវ Chelsea នៅព្រឹត្តការណ៍FIFA Club World Cup បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ៥០ លានផោន ជាមួយក្លឹបគូប្រជែង Brighton កាលពីថ្ងៃអាទិត្យថ្មីៗនេះ។ខ្សែប្រយុទ្ធប្រេស៊ីលនឹងធ្វើដំណើរនៅថ្ងៃអង្គារនេះ មុនពេលពិនិត្យសុខភាព និងចុះកិច្ចសន្យារយៈពេលវែង ខណៈអតីតយុវជនក្លឹប Fluminense សញ្ជាតិប្រេស៊ីលត្រូវបានក្លឹប Chelsea យកឈ្នះលើគូប្រជែង Newcastle United ដើម្បីនាំយកកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមករួមក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែប្រយុទ្ធក្រុម Watford និង Brighton មានវ័យ ២៣ឆ្នាំនិងត្រូវធ្វើដំណើរទៅពិនិត្យសុខភាពនៅថ្ងៃអង្គារនេះ និងចុះកិច្ចសន្យារយៈពេល ៧ឆ្នាំ (សុពលភាពរហូតដល់ឆ្នាំ២០៣២)នៅកីឡដ្ឋានStamford Bridge និងត្រូវចូលរួមជាមួយក្លឹបលោក Enzo Maresca នៅសហរដ្ឋអាមេរិកខណៈ Chelsea ចង់បានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ក្រោយពីបានយកឈ្នះ Benfica ក្នុងលទ្ធផល ៤-១ នៅវគ្គ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930