គុនខ្មែរ៖ អ្នកប្រដាល់ភូមា ដាវ លីឌុច បានបង្ហោះសារខ្លីមួយនិយាយអំពីវត្តមានរបស់លោកនៅប្រទេសកម្ពុជា ដែលជាការប្រកួតរបស់រូបគេមុនចូលនិវត្តន៍ពីអាជីពមួយនេះ ដោយបានសរសេរ ព្រំ សំណាង ជាជើងឯកពិភពលោក និងមានថ្គាមខ្លាំងជាងគេបំផុតផងដែរ។ ដាវ បានសរសេរថា៖ «វាជាកិត្តិយសក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជាទល់នឹងម្ចាស់ជើងឯកពិភពលោកដូចជា ព្រំ សំណាង។ (និយាយតាមត្រង់ សំណាងមានថ្គាមល្អជាងគេលើលោកនេះ មិនមែនលេងសើចទេ។ ខ្ញុំនៅតែមិនដឹងថា គាត់អាចងើបឡើងពីដៃដោយរបៀបណា។ យើងប្រយុទ្ធដូចអ្នកចម្បាំងអង្គរ និងបង្ហាញពីភាពអមតៈនៃ KunKhmer និង Lethwei អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រដ៏អស្ចារ្យពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា! ពេលនេះដល់ពេលដែលខ្ញុំថែរក្សាគ្រួសារ អាជីវកម្ម និងរីករាយជាមួយធម្មជាតិ»៕
គាំទ្រគុនខ្មែរ ជាមួយគ្រុឌ! សួស្តីអ្នករតនៈគិរី ! តាមសំណូមពរ របស់ហ្វេន គ្រុឌគុនខ្មែរពេលនេះយើងទៅដល់ខេត្ត រតនៈគិរី ហើយ ! ជួបជាមួយគូប្រកួតដែលនឹងមកអង្រួនសង្វៀនដ៏អស្ចារ្យដែលនឹងមកធ្វើឲ្យអ្នកនឹងធ្វើឲ្យបងប្អូនភូមិភាគឥសាន្តជក់ចិត្តដិតអារម្មណ៍ ! ចូលរួមទស្សនាដោយសេរី និងគាំទ្រកីឡាករគុនខ្មែរ នៅថ្ងៃទី ១១ ឧសភា 2024 ព្រលានយន្តហោះចាស់ ក្រុងបានលុង ខេត្តរតនៈគិរី ចាប់ពីម៉ោង 6:30 ល្ងាចតទៅ ។ អត្ថបទកំពុងចាប់អារម្មណ៍៖ ពេញសាច់ល្អណាស់! Real Madrid អវត្តមានតែកីឡាករឆ្នើមរូបនេះប៉ុណ្ណេាះ ក្នុងជំនួបប៉ះ Bayern យប់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស