Close
Featured-Image
Dave Leduc សរសើរ ព្រំ សំណាង ជាជើងឯក​ពិភពលោក និងមានថ្គាមខ្លាំងជាងគេបំផុត
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ អ្នកប្រដាល់ភូមា ដាវ លីឌុច បានបង្ហោះសារខ្លីមួយនិយាយអំពីវត្តមានរបស់លោកនៅប្រទេសកម្ពុជា ដែលជាការប្រកួតរបស់រូបគេមុនចូលនិវត្តន៍ពីអាជីពមួយនេះ ដោយបានសរសេរ ព្រំ​ សំណាង ជាជើងឯកពិភពលោក និងមានថ្គាមខ្លាំងជាងគេបំផុតផងដែរ។ ដាវ បានសរសេរថា៖ «វា​ជា​កិត្តិយស​ក្នុង​ការ​ប្រកួត​​ចុង​ក្រោយ​របស់​ខ្ញុំ​នៅ​កម្ពុជា​ទល់​នឹង​ម្ចាស់​ជើង​ឯក​ពិភពលោក​ដូច​ជា ព្រំ សំណាង។ (និយាយតាមត្រង់ សំណាងមានថ្គាមល្អជាងគេលើលោកនេះ មិនមែនលេងសើចទេ។ ខ្ញុំនៅតែមិនដឹងថា គាត់អាចងើបឡើងពីដៃដោយរបៀបណា។ យើងប្រយុទ្ធដូចអ្នកចម្បាំងអង្គរ និងបង្ហាញពីភាពអមតៈនៃ KunKhmer  និង Lethwei  អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រដ៏អស្ចារ្យពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា!  ពេលនេះដល់ពេលដែលខ្ញុំថែរក្សាគ្រួសារ អាជីវកម្ម និងរីករាយជាមួយធម្មជាតិ»៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930