អ្នកចាត់ការក្រុម Tottenham Hotspur លោក Ange Postecoglou បានផ្តល់ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា James Maddison និង Micky van de Ven នឹងអវត្តមាន ដោយសាររបួសរហូតដល់បញ្ចប់ឆ្នាំ ២០២៣នេះតែម្តង។ គួរបញ្ជាក់ថាកីឡាករដែលលេងនៅតំបន់ការពារទាំងពីរគឺខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេស Maddision និង កីឡាករអន្តរជាតិហូឡង់ Van De Ven បានចូលប្រកួតត្រឹមតែពាក់កណ្តាលតង់ពេលចាញ់ Chelsea ៤ទល់និង១កាលពីថ្ងៃច័ន្ទនៅក្របខណ្ឌ EPL លើកដំបូង.។ ក្រោយទទួលរងលទ្ធផលនេះក្រុមបន្តរងផលប៉ះពាល់ខ្សែបម្រើ-ការពារ Van de Ven បានរងរបួសសរសៃពួរធ្ងន់ធ្ងរនៅលើភ្លៅខាងស្តាំខណៈក្រុមគ្រូពេទ្យវេជ្ជសាស្រ្តកំពុងតាមដាន។រីឯខ្សែការពារស្លាវឆ្វេង Maddison បានរងរបួសកជើងស្តាំពេលរអិលចូលក្នុងប្រអប់ទីក្រុមChelsea។
ទោះយ៉ាងណា Maddison បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro ២០២៤ នៅខែវិច្ឆិកា ជាមួយប្រទេស Malta និង North Macedonia ស្របពេលលោក Postecoglou បានលើកឡើងពីក្តីបារម្មណ៏របស់ក្រុមមុនជំនួបជាមួយម្ចាស់ផ្ទះWolverhampton នៅ វេលាម៉ោង ៧: ៣០យប់ថ្ងៃសៅរ៏នេះ។
ប្រភព: sportsmole
(អេស៉្បាញ)៖ ក្លឹបយក្សកាតាឡាន់ Barcelona ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណចម្បង និងចង់ផ្ទេរយកខ្សែប្រយុទ្ធ Darwin Nunez របស់ក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅនេះ ដោយចាត់ទុកថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយម្នាក់នេះជាអ្នកជំនួសដ៏ល្អបំផុតមួយសម្រាប់ Robert Lewandowski នេះបើយោងតាមសារព័ត៌មាន The Sun បានចេញផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្ទុះការភ្ញាក់ផ្អើល! Barcelona ចង់បានខ្សែប្រយុទ្ធ Liverpool ម្នាក់នេះដើម្បីជំនួស Lewandowski សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Barcelona ស្ថិតក្រោមសម្ពាធក្នុងការលក់កីឡាករខ្លះនៅរដូវក្តៅនេះ ហើយការចាកចេញរបស់ Lewandowski ជាផលចំណេញដ៏ល្អ ដោយសារតែប្រាក់ខែយ៉ាងច្រើន ដែលក្លឹបត្រូវចំណាយសម្រាប់គាត់។ ស្របពេលជាមួយគ្នានេះ Barcelona មានទំនុកចិត្តខ្ពស់ថាពួកគេនឹងអាចបំពេញតាមតម្លៃដែលស្នើសុំពីសំណាក់ Liverpool សម្រាប់ Nunez បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ថ្មីៗនេះលោក Xavi ដែលជាគ្រូបង្វឹកក្លឹប Barcelona បច្ចុប្បន្នបានបន្តស្នាក់នៅ និងដឹកនាំក្លឹប១រដូវកាលបន្ថែមទៀត រីឯអនាគតខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lewandowski វិញ […]