(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវលក់កីឡាករជាច្រើននាក់ សម្រាប់ខ្សែប្រយុទ្ធឆ្នើម Ivan Toney របស់ Brentford ។ បើយោងតាមប្រភព Sky Sports បានឱ្យដឹងថាក្លឹប Brentford កំពុងទាមទារតម្លៃខ្លួន ១០០ លានផោនក្នុងការផ្ទេរ។ ជាលទ្ធផល Arsenal នឹងត្រូវលក់ដើម្បីទិញកីឡាករថ្មីចូល ដោយសារជាប់បម្រាម Financial Fair Play (FFP) (ចំណាយលើសពី ២០០លានផោន)។ យ៉ាងណាមិញ កីឡាករ Fringe Pablo Mari និង Rob Holding ក៏ទំនងជានឹងចាកចេញ។
បន្ថែមពីនេះ ខ្សែការពារកណ្តាល Jakub Kiwior (២៥ លានអឺរ៉ូ) និងខ្សែបម្រើការពារ Thomas Partey (៣៥ លានអឺរ៉ូ) ប្រហែលជាក្លឹបនឹងត្រូវលះបង់ដូចគ្នា។ ជាក់ស្តែងអ្នកចាំទី Aaron Ramsdale (៣០ លានអឺរ៉ូ) និង Emile Smith Rowe (៣០ លានអឺរ៉ូ) ក៏ស្ថិតក្នុងបញ្ជីលក់៕
ប្រភព៖ sportbible
ទីបំផុតក្រុមកញ្ជ្រោងខៀវ Leicester City និងវិលត្រលប់មកលេងនៅក្របខណ្ឌ Premier League ជាផ្លូវការណ៏វិញ បន្ទាប់ពីក្រុមគូប្រជែងLeeds United បរាជ័យក្រោមថ្វីជើងក្រុម Queens Park Rangers។ការបរាជ័យក្នុងលទ្ធផល ៤-0 នៅលើទឹកដី Loftus Road មានន័យថាក្រុមរបស់លោក Daniel Farke នបន្ត តាមពីក្រោយក្រុម Leicester ចំនួន ៤ ពិន្ទុ ខណៈពួកគេនៅសល់១ប្រកួតទៀតប៉ុណ្ណោះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ! លោក Ten Hag ហាមឃាត់អ្នកសារពត៌មានមកពីស្ថាប័នធំ ៣ មិនអោយសាកសួរ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទីបំផុត Leicester City មាន១០០ ពិន្ទុនៅលើផ្លូវរបស់ពួកគេត្រឡប់ទៅលេងនៅលីកកំពូលអង់គ្លេសវិញ បន្ទាប់ពីក្រុមត្រូវបានកាត់ចោល កាលពីរដូវកាលមុន។មានន័យថាពេលនេះ Leicester អាចឈ្នះជើងឯក Championship នៅថ្ងៃចន្ទប្រសិនពួកគេអាចផ្តួល Preston ប្រសិនក្រុមចំណាត់ថ្នាក់លេខ៣ Ipswich […]