Close
Sponsor ads Featured-Image
លោក Tommy Kim និយាយបែបនេះ ក្រោយមានបងប្អូនគូរផ្គង ធារ៉ា​ជាមួយ ទុនទុនមីន
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ក្រោយពីការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា​ នៅក្នុងកម្មវិធី Wurk Kun Khmer កាលពីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ ស្រាប់តែមានបងប្អូនយើងជាច្រើនបានធ្វើការគូរផ្គង់អ្នកលេងពូថៅដៃរូបនេះជាមួយលំដាប់កីឡាករកំពូលៗជាច្រើន ដែលមានដូចជា ដាវ លីឌុច ដែលទើបនិងប៉ះជាមួយនឹង ព្រំ សំណាង, រីឆាត ប្រាវ៉ូ ដែលធ្លាប់ផ្តួលធារ៉ា សន្លប់កាលនៅប្រទេសជប៉ុន និងកីឡាករលំដាប់កំពូលៗជាច្រើនទៀត ហើយក្នុងក៏មានម្នាក់ដែលជាអ្នកប្រដាល់ភូមាធ្លាប់វាយ ដាវ លីឌុច ឈ្នះ២លើក និងស្មើ១លើក គឺ ទុនទុន មីន ។ ប៉ុន្តែទោះបីជាយ៉ាងណាមិញ ស្ថាបនិក IPCC Kun Kmer លោក Tommy Kim ហាក់បីបានចេញមកជ្រានចោលការជួបគ្នារវាងអ្នកទាំងពីរ ដោយសារតែបច្ចុប្បន្នទុនទុន មីនគឺឡើងគីឡូ ៨០ ឯណោះ ខណៈ ធឿន ធារ៉ា គឺស្ថិតគីឡូ ៧២ប៉ុណ្ណោះ។ លោក Tommy Kim បានសរសេរលើគណនីផ្លូវការណ៍របស់លោកថា៖ «ឃេីញបងប្អូនផ្គូរផ្គង​ ធារ៉ា​ និង​ ទុនទុនមីន​ …គ្រាន់តែចង់ប្រាប់ថា​ ទុនទុនមីន​ 80គីឡូជាងហេីយ»។ គួររំលឹកផងដែលថា ធឿន ធារ៉ា នឹងមានភារកិច្ចសំខាន់នៅចុងខែវិច្ឆិកានេះ ដោយរូបគេត្រូវជួបជាមួយនឹងកីឡាករមកពី៧សាសន៍ផ្សេងៗគ្នា ដោយជាការប្រកួត៣ជុំក្នុងមួយថ្ងៃ ដើម្បីមានឪកាសឈ្នះរង្វាន់ខ្លាញ់គោលពី Ganzberg ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930