
ក្រុមមេឃខៀវ Man. City បានបង្ហាញការចាប់អារម្មណ៏ចង់ដេញថ្លៃផ្ទេរយកខ្សែការពារស្លាបឆ្វេង Quentin Merlin របស់ក្លឹប Nantes មករួមក្រុម ។កីឡាករវ័យ ២១ឆ្នាំ បាន ហ្វឹកហាត់ ក្នុងនាមយុវជនថ្នាលដោយបានចំណាយពេល៩ឆ្នាំចុងក្រោយមុនបន្ទាប់ពីចាប់ផ្តើមហ្វឹកហាត់នៅឆ្នាំ២០១៥ និងបានចូលហ្វឹកហាត់ឈុតធំរបស់ក្លឹប ក្នុងខែកុម្ភៈ ឆ្នាំ ២០២១។Merlin ចូលលេងសរុបបាន៧៤ដងហើយសម្រាប់ក្រុមឈុតធំ និងជាប់ជម្រើសដំបូងសម្រាប់ការប្រកួតនៅក្របខណ្ឌ Ligue ១ បាន១១ប្រកួតនៅរដូវកាល នេះក្នុងនាមកីឡាករ លេងនៅស្លាបខាងឆ្វេង ។
Merlin បានរួមចំណែកជួយអោយក្លឹបឈ្នះពាន Coupe de France ក្នុងឆ្នាំ ២០២២និងជាពានរង្វាន់ដំបូងកំលុងជាង ២ ទសវត្សរ៍ មុនពេល បញ្ចប់ក្នុងនាមជាជើងឯករងក្រុម Toulouse កាលពីរដូវកាលមុន។កីឡាករជម្រើសជាតិបារាំងអាយុក្រោម ២១ ឆ្នាំរូបនេះនៅមានកុងត្រារយៈពេល ៣ ឆ្នាំទៀតនៅកីឡដ្ឋាន Stade de la Beaujoire ប៉ុន្តែក្លឹបនៅអឺរ៉ុបមួយចំនួនធំដូចជា West Ham United, Celtic, Bayern Munich, Paris Saint-Germain និង RB Leipzig។ ការពិតបច្ចុប្បន្នលោកPep Guardiola មានជម្រើសខ្សែការពារឆ្វេងចំនួនបីនាក់រួចទៅហើយលេងអាចលេងឆ្លាស់ តួនាទីពីការពារកណ្តាលមកការពារខាងឆ្វេងមានដូចជា Josko Gvardiol, Nathan Ake និង Sergio Gomez ។
ប្រភព:Sportsmole
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



