Close
Featured-Image
ទោះបីឌឺបន្តិច ប៉ុន្តែ Daniel ថាខ្លួនស្រឡាញ់ប្រទេសកម្ពុជា និងចង់វិលត្រលប់មកវិញឆាប់ៗ
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ដៃគូរអ្នកពូថៅដៃ ធឿន ធារ៉ា​ បានបង្ហាញចំណាប់អារម្មណ៍ថា របស់ខ្លួន ដោយបង្ហាញក្តីស្រឡាញ់ទៅកាន់ប្រជាជនកម្ពុជា និងចង់វិលត្រលប់មកវិញឆាប់នេះៗ នេះបើយោងទៅតាមការបង្ហោះនៅលើ Instagram របស់គាត់។ ដានីញ៉ែល ទូរីស (Daniel Torres) បានបង្ហោះនូវវីដេអូខ្លីមួយដោយសរសេរថា៖ «វីដេអូនេះជូនទៅកាន់ប្រជាជនកម្ពុជាដែលស្រឡាញ់ចូលចិត្តខ្ញុំ នឹងបានផ្ញើសារមកកាន់ខ្ញុំ ខ្ញុំពិតជាស្រឡាញ់អ្នកទាំងអស់គ្នាណាស់។ ខ្ញុំចង់និយាយអរគុណសម្រាប់ការព្រួយបារម្ភ និងការស្រឡាញ់របស់អ្នក។ ខ្ញុំស្រឡាញ់ប្រទេសរបស់អ្នក ខ្ញុំស្រឡាញ់អត្តចរិករបស់ប្រជាជនអ្នក ហើយសង្ឃឹមថា នឹងអាចបានជួបគ្នាឆាប់ៗម្តងទៀត។ ខ្ញុំមានស្មាមតូចមួយជាប់មាត់ (មួយកែងរបស់ធារ៉ា) ប៉ុន្តែអ្វីៗ គឺមិនមានអ្វីធ្ងន់ធ្ងរឡើយ។ ខ្ញុំមានពេល៤ថ្ងៃបង្ហាញខ្លួនទៅកាន់អ្នកទាំងអស់គ្នា ហើយឥឡូវនេះខ្ញុំនឹងខិតខំហ្វឹកហាត់ និងអាចលេងតំណាងឲ្យខ្លួនឯង នៅមុខអ្នកទាំងអស់គ្នា ដើម្បីទទួលអាចទស្សនាការប្រកួតដ៏អស្ចារ្យជាបន្តបន្ទាប់ទៀត។ ខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាជាខ្លាំង»៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 2 people and text

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930