

ហង្សក្រហមLiverpool និងត្រូវធ្វើដំណើរទៅប្រកួតជាមួយម្ចាស់ផ្ទះ Toulouse របស់បារាំងសម្រាប់ការប្រកួតក្របខណ្ឌEuropa League ពូល Eនៅរាត្រីថ្ងៃព្រហស្បត្ត៏នេះវេលាម៉ោង ១២រំលង អធ្រាតឈានចូលថ្ងៃសុក្រស្អែកនេះ។ Liverpool បានវាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះ ដោយលទ្ផផល ៥ទល់និង១កំឡុងពេលប្រកួតរបស់ពួកគេនៅកីឡដ្ឋាន Anfield កាលពីពីរសប្តាហ៍មុន មានន័យថាក្រុមម្ចាស់ផ្ទះស្ថិតនៅលេខរៀង ទី៣ មាន ៤ពិន្ទុនិងមានគម្លាតពី Livepool ៥ពិន្ទុ បន្ទាប់ពីក្រុមលោក Jurgen Kloppឈ្នះទំាងបីលើក។
១.ប្រវត្តិជួបគ្នា
Liverpool និង Toulouse ធ្លាប់ជួបគ្នាបីដងរួចមកហើយនៅ UEFA Champions League ពីរដង និង Europa League ម្ដង។Liverpool បានឈ្នះទាំងបីប្រកួត
Toulouse មិនឈ្នះសោះគឺចាញ់៣ប្រកួតក្នុងការប្រកួតប្រាំលើកចុងក្រោយរបស់ពួកគេក្នុងគ្រប់ក្របខណ្ឌប្រកួតទាំងអស់។មួយវិញទៀត ភ្ញៀវ Liverpool បានរក្សា Clean Sheet បានត្រឹមតែបីប៉ុណ្ណោះក្នុងការប្រកួត ១២លើកចុងក្រោយរបស់ពួកគេ។
២.ពត៌មានក្រុមToulouse(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះនឹងអវត្តមាន Zakaria Aboukhal, Denis Genreau និង Oliver Zanden សម្រាប់ការប្រកួតទល់នឹង Liverpool។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRestes; Desler, Diarra, Nicolaisen, Suazo; Sierro, Spierings, Casseres Jr; Donnum, Dallinga, Magri
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
Liverpool អាចនឹងគ្មានកីឡាករច្រើនដល់ទៅបួននាក់សម្រាប់ការធ្វើដំណើរទៅទីក្រុង Toulouse នៅថ្ងៃព្រហស្បតិ៍ ដោយ Thiago Alcantara, Andy Robertson, Stefan Bajcetic ទាំងអស់នៅតែមានបញ្ហារបួស។រីឯ Curtis Jones មានការសង្ស័យបន្ទាប់ពីខកខានប្រកួតជាមួយ Luton ជាមួយនឹងបញ្ហាសុខភាព។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Gomez, Matip, Quansah, Tsimikas; Elliott, Endo, Szoboszlai; Doak, Gakpo, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Toulouse 0 : ២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

(USA)៖ ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល១ទៀតគឺ Fluminense ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ២០២៥ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ Chelsea បានឆ្លងផុតវគ្គ៨ក្រុមនៃពាន៤ឆ្នាំម្តងនេះ តាមរយៈការយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីល ដោយលទ្ធផល ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតផងដែរនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ សុទ្ធតែម៉ាស៊ីនរកគ្រាប់បាល់ Sesko & Gyokeres ប៉ុន្តែ Arsenal បែរសម្រេចចិត្តឆាប់រហ័សយកតែម្នាក់(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ផងដែរថា អង់គ្លេសនៅសល់តែតោខៀវ១គត់ ដែលបានឡើងដល់វគ្គបន្តបន្ទាប់ ខណៈដែល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Al-Hilal។ ជំនួបរវាង Chelsea និង Fluminense នឹងធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅឯកីឡដ្ឋាន […]


