

ក្រុមភ្ញៀវ Inter Milan កំពុងតែខិតខំប្រឹងប្រែងសម្រាប់ការធានាបានកៅអីរបស់ពួកគេក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសអូទ្រីស ដើម្បីជួបក្រុម Red Bull Salzburg ក្នុងពូល D នៅវេលាម៉ោង ៣ទាបភ្លឺឈានចូលច្ងៃព្រហស្បត្ត៏ទី ៩ វិច្ឆិកា ២០២៣ ស្អែកនេះ។ក្រុមទាំងពីរជួបគ្នានៅកីឡដ្ឋាន Red Bull Arena ត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីInter Milanបានទទួលជ័យជម្នះ ២ទល់និង១ក្នុងការប្រកួតនៅ San Siro ។ ៣ប្រកួតចុងក្រោយគឺ Inter Milan ឈ្នះ២ស្មើ ខណៈ Salzburg ឈ្នះ១ចាញ់២។ បច្ចុប្បន្នInterMIlan មានពិន្ទុស្មើក្រុមនាំមុខតារាង Sociedad ខណៈ Salzburg ឈរនៅលេខរៀងទី៣។
១.ប្រវត្តិជួបគ្នា
ជាការជួបគ្នាលើកទី២ក្រោយចាញ់នៅទឹកដីអ៊ិតាលី ខណៈnter Milan មានកំណត់ត្រាមិនស្គាល់ចាញ់ក្នុងការធ្វើដំណើរប្រកួតក្រៅទឹកដីរបស់ពួកគេក្នុងរដូវកាលនេះ ដោយកត់ត្រាជ័យជម្នះប្រាំលើកក្នុងការប្រកួតក្រៅដីចំនួនប្រាំមួយ។Salzburg បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោមការប្រកួតក្នុងផ្ទះ ៥ លើកចុងក្រោយរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ដោយស៊ុតបញ្ចូលទីបានតែ៤គ្រាប់ និងរបូតគ្រាប់បាល់៦គ្រាប់។
២.ពត៌មានក្រុមRB Salzburg(ម្ចាស់ផ្ទះ)
Salzburg មិនមានកីឡាករតិចជាងប្រាំបីនាក់ទេ ដោយសាររបួសនៅទីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSchlager; Dedic, Solet, Pavlovic, Ulmer; Gourna-Douath, Bidsrup, Sucic; Gloukh; Simic, Konate
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-១-២

៣.ពត៌មានក្រុមInter Milan (ភ្ញៀវ)
Marko Arnautovic និង Juan Cuadrado ទាំងពីរអវត្តមានសម្រាប់ Inter ។ Benjamin Pavard បានរងរបួសពេលប្រកួតជាមួយ Atalanta នៅចុងសប្តាហ៍ ហើយឥឡូវនេះមើលទៅហាក់ដូចជាមានការពន្យាពេលនៅក្រៅទីលាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sommer; Darmian, Acerbi, Bastoni; Dumfries, Barella, Calhanoglu, Frattesi, Dimarco; Martinez, Thuram
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ RB Salzburg ១:២ Inter Milan
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ ខ្សែបម្រើការពារកណ្តាល Thomas Partey កំពុងរងបណ្តឹង ៥ករណីផ្សេងគ្នា ដោយក្នុងនោះមាន ១ករណីទាក់ទងនឹងបទរំលោភសេពសន្ថវៈ។ ក្រុមមន្រ្តីប៉ូលីសហព័ន្ធបានរាយការណ៍ថា បណ្តឹងទាំងនោះគឺបានកើតឡើងនៅចន្លោះឆ្នាំ២០២១-២០២២ ទៅលើស្រ្តី ៣រូប ហើយក្នុងនោះមានស្រ្តី ១រូបបានចោទប្រកាន់ ២ករណីផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ សុទ្ធតែម៉ាស៊ីនរកគ្រាប់បាល់ Sesko & Gyokeres ប៉ុន្តែ Arsenal បែរសម្រេចចិត្តឆាប់រហ័សយកតែម្នាក់(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងមេធាវីរបស់អតីតខ្សែការពារ និងបច្ចុប្បន្នស្ថិតក្នុងក្រុមជម្រើសជាតិហ្គាណា មានវ័យ ៣២ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ និងស្វាគមន៍រាល់ដំណោះស្រាយ ដើម្បីស្តារកិត្តិយសឡើងវិញ។ បទចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើង ក្រោយការស៊ើបអង្កេតចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយប៉ូលីសបានទទួលបណ្តឹងករណីរំលោភដំបូងទៅលើ Partey ដែលទើបចប់កិច្ចសន្យាជាមួយ Arsenal កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីចូលរួមតាំងពីឆ្នាំ២០២០។ គួរជម្រាបផងដែរថា Partey បានចូលលេង ១៣០ប្រកួត នៅលីគ Premier League ជាមួយក្រុមរបស់លោក Mikel Arteta ដោយស៊ុតបាន […]



