Close
Ads: 88BOL
Featured-Image
Prediction: Bayern Munich សម្លឹងផ្តួល Galatasaray ជាលើកទី២ ដើម្បីកក់កៅអីទៅវគ្គ ១៦ ក្រុម
ទំហំអក្សរ
តូច
ធំ

Bayern Munich សម្លឹងឆ្លងទៅ​វគ្គ​១៦​ក្រុមចុងក្រោយ​នៃពានរង្វាន់ Champions League ប្រសិនពួកគេអាចយកឈ្នះគូប្រជែងគឺភ្ញៀវតួគី Galatasaray នៅ​កីឡដ្ឋាន Allianz Arena នៅ​វេលាម៉ោង៣ទាបភ្លឺសម្រាប់ការប្រកួតពូល Aវេលាម៉ៅង៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។ក្រុមយក្ស Bavarian ហាក់មានប្រៀបខណៈ​ក្រុមកំពូលតារាងចង់ផ្តួលក្រុមចំណាត់ថ្នាក់លេខ២ក្នុងតារាង ជាលើកទីពីរក្រោយផ្តួលពួកគេ៣ទល់និង១​នៅជើងទី១។​សម្រាប់៣ប្រកួតចុងក្រោយគឺ Bayern Munich ឈរនៅលេខរៀងទី១មាន៩ពិន្ទុក្រោយ៣ប្រកួតចុងក្រោយមិនដែលស្មើនិងចាញ់ ខណៈ Galatasaaray ស្មើ១ឈ្នះ១និងចាញ់១ឈរនៅលេខរៀងទី២មាន៤ពិន្ទុ។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Bayern មានកំណត់ត្រាមិនដែលចាញ់ទល់នឹងក្រុមភ្ញៀវ ដោយកត់ត្រាជ័យជម្នះពីរលើក ខណៈ១ប្រកួតបានបញ្ចប់ដោយស្មើ។
ក្រុមម្ចាស់ផ្ទះមានកំណត់ត្រាប្រយុទ្ធល្អបំផុតរួមគ្នានៅ Champions League រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៩ គ្រាប់ក្នុង ៣ ប្រកួត។

UEFA Champions League Clash: Bayern Munich vs. Galatasaray
២.ពត៌មានក្រុមBayern Munich(ម្ចាស់ផ្ទះ)
ការព្រួយបារម្ភអំពីរបួសរបស់លោក Thomas Tuchel បានកាត់បន្ថយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែខ្សែការពារកណ្តាល Matthijs de Ligt អាចប្រវត្តអវត្តមានយូរ ដៅយសាររបួសសរសៃពួរ។Joshua Kimmich គួរតែត្រលប់មកក្រុមនៅទីនេះវិញ ដោយបានខកខានការធ្វើដំណើរចុងសប្តាហ៍ទៅកាន់ Dortmund តាមរយៈការជាប់ពិន័យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Mazraoui, Upamecano, Kim, Davies; Laimer, Kimmich; Sane, Musiala, Coman; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

Free highlights of Galatasaray vs. Bayern
៣.ពត៌មានក្រុម(ភ្ញៀវ)
Galatasaray នឹង​គ្មាន​ខ្សែ​បម្រើ​របស់ Tottenham ខ្ចី​ជើង Tanguy Ndombele សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Munich។ ខណៈអ្នកចាំទី Fernando Muslera បានរងរបួសកែងដៃកាលពីចុងសប្តាហ៍ ហើយនឹងត្រូវដកចេញពីការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGuvenc; Boey, Sanchez, Bardakci, Karatas; Ayhan, Torreira; Tete, Akturkoglu, Zaha; Icardi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ២ : ០ Galatasaray
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
លោក Arne Slot បានថ្លែងថា «មុខតំណែងនៅ Liverpool គឺពិបាកនឹងព្រងើយកន្តើយណាស់»
featured image

(អង់គ្លេស)៖ លោក Arne Slot ដែលទើបនឹងត្រូវបានតែងតាំងជាគ្រូបង្វឹក Liverpool បានចាត់ទុកថា ការងារនៅក្លឹបហង្សក្រហមមួយនេះ គឺលំបាកក្នុងការព្រងើយកន្តើយណាស់ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ!គ្រូបង្វឹកថ្មី Liverpool កំពុងរៀបចំផែនការពង្រឹងក្រុមជាមួយកីឡាករ ៤ រូប សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បុរសវ័យ ៤៥ឆ្នាំ បានចាត់ទុកថា៖ «វាជាឱកាសដ៏ពិសេសខ្លាំងណាស់ ដែលបានធ្វើការក្នុងក្លឹបធំលំដាប់ពិភពលោកមួយនេះ និងលំបាកផងដែរ ប្រសិនបើព្រងើយកន្តើយនោះ»។ ការយកលោក Slot មកដឹកនាំ Liverpool តពីលោក Jurgen Klopp ដែលបានលាឈប់ ក្រោយបញ្ចប់រដូវកាលនេះ ក្រុមបញ្ចប់ក្នុងតំណែងលេខ៣ នៅ Premier League ២០២៣-២០២៤ ចំណាយលុយអស់ ៩.៤លានផោន ទៅឱ្យក្លឹប Feyenoord តាំងពីខែមេសា ឆ្នាំ២០២៤ ជាថ្នូរនឹងការផ្តាច់កិច្ចសន្យារយៈពេល ១ឆ្នាំ ពីក្លឹបលេងក្នុងលីគកំពូលរបស់ហូឡង់។ ការងារថ្មីនៅកីឡដ្ឋាន Anfield ប្រទេសអង់គ្លេសនេះ […]

ចុចអានបន្ត
អត្ថបទទាក់ទង