

Bayern Munich សម្លឹងឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ប្រសិនពួកគេអាចយកឈ្នះគូប្រជែងគឺភ្ញៀវតួគី Galatasaray នៅកីឡដ្ឋាន Allianz Arena នៅវេលាម៉ោង៣ទាបភ្លឺសម្រាប់ការប្រកួតពូល Aវេលាម៉ៅង៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។ក្រុមយក្ស Bavarian ហាក់មានប្រៀបខណៈក្រុមកំពូលតារាងចង់ផ្តួលក្រុមចំណាត់ថ្នាក់លេខ២ក្នុងតារាង ជាលើកទីពីរក្រោយផ្តួលពួកគេ៣ទល់និង១នៅជើងទី១។សម្រាប់៣ប្រកួតចុងក្រោយគឺ Bayern Munich ឈរនៅលេខរៀងទី១មាន៩ពិន្ទុក្រោយ៣ប្រកួតចុងក្រោយមិនដែលស្មើនិងចាញ់ ខណៈ Galatasaaray ស្មើ១ឈ្នះ១និងចាញ់១ឈរនៅលេខរៀងទី២មាន៤ពិន្ទុ។
១.ប្រវត្តិជួបគ្នា
Bayern មានកំណត់ត្រាមិនដែលចាញ់ទល់នឹងក្រុមភ្ញៀវ ដោយកត់ត្រាជ័យជម្នះពីរលើក ខណៈ១ប្រកួតបានបញ្ចប់ដោយស្មើ។
ក្រុមម្ចាស់ផ្ទះមានកំណត់ត្រាប្រយុទ្ធល្អបំផុតរួមគ្នានៅ Champions League រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៩ គ្រាប់ក្នុង ៣ ប្រកួត។
២.ពត៌មានក្រុមBayern Munich(ម្ចាស់ផ្ទះ)
ការព្រួយបារម្ភអំពីរបួសរបស់លោក Thomas Tuchel បានកាត់បន្ថយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែខ្សែការពារកណ្តាល Matthijs de Ligt អាចប្រវត្តអវត្តមានយូរ ដៅយសាររបួសសរសៃពួរ។Joshua Kimmich គួរតែត្រលប់មកក្រុមនៅទីនេះវិញ ដោយបានខកខានការធ្វើដំណើរចុងសប្តាហ៍ទៅកាន់ Dortmund តាមរយៈការជាប់ពិន័យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Mazraoui, Upamecano, Kim, Davies; Laimer, Kimmich; Sane, Musiala, Coman; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

៣.ពត៌មានក្រុម(ភ្ញៀវ)
Galatasaray នឹងគ្មានខ្សែបម្រើរបស់ Tottenham ខ្ចីជើង Tanguy Ndombele សម្រាប់ការធ្វើដំណើរទៅទីក្រុង Munich។ ខណៈអ្នកចាំទី Fernando Muslera បានរងរបួសកែងដៃកាលពីចុងសប្តាហ៍ ហើយនឹងត្រូវដកចេញពីការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGuvenc; Boey, Sanchez, Bardakci, Karatas; Ayhan, Torreira; Tete, Akturkoglu, Zaha; Icardi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ២ : ០ Galatasaray
ប្រភព:whoscored &sportskeeda&sportsmole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


