Close
Ads: 88BOL
Featured-Image
តើ ធារ៉ា ​ត្រូវឆ្លងកាត់លក្ខខណ្ឌអ្វីខ្លះ ទើបអាចឈ្នះឡាន នៅចុងខែនេះបាន
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ដូចជាបងប្អូនយើងបានដឹងហើយថា អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា នឹងមានវត្តមាននៅការប្រកួតពិសេសនៅថ្ងៃទី២៣ខែវិច្ជិកាឆ្ន២០២៣នេះ ដើម្បីវាយយករថយន្តទំនើបមួយដែលជាការរៀបចំដោយស្ថានីយ៍ Town Full HDTV ដែលសហការជាមួយនឹងស្របៀរ Ganzberg ។ យ៉ាងណាមិញមានប្រិយមិត្តបងប្អូននៅមិនទាន់យល់ច្បាស់នៃច្បាប់នៃការប្រកួត ខណៈបើយោងតាមការបញ្ជាក់របស់ អ្នកសារព័ត៌មានដ៏ល្បីក្នុងពិភពលោកគុនខ្មែរគឺលោក ​រ៉ែនដូ បានបញ្ជាក់លើគណនីហ្វេសប៊ុករបស់លោកថា៖ «តើការប្រកួត 8 Man Tournament ដែល ធឿន ធារ៉ា នឹងចូលរួមប្រកួតជាមួយកីឡាករមកពី ៧ប្រទេសផ្សេងទៀត គេប្រកួតម៉េចទៅ?

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 1 person and text

បងប្អូនមួយចំនួនគាត់មិនទាន់ច្បាស់ ដោយថា ធឿន ធារ៉ា នឹងត្រូវប៉ះកីឡាករទាំង ៧ប្រទេសទាំងអស់ រឺ ប្រកួតច្រើនថ្ងៃជាដើម ។ និយាយទៅរូបមន្តនេះ គេធ្វើឡើងយូរមកហើយសម្រាប់សង្វៀនធំៗជុំវិញពិភពលោក ជាពិសេសសង្វៀន K1 របស់ជប៉ុនក៏ដូចជាសង្វៀនលំដាប់ជាច្រើនទៀតដូច Rise Glory WLF KLF Enfusion ជាដើម ។ សម្រាប់ 4Man Tounament រឺការប្រកួតម៉ារ៉ាតុងដែលសង្វៀនគុនខ្មែរយើងឧស្សាហ៍រៀបចំ គឺគេប្រកួត ២ជុំដើម្បីរកម្ចាស់ជ័យលាភី ដូច្នេះសម្រាប់ 8 Man Tournament គឺមិនខុសគ្នាទេគឺគេប្រកួតម៉ារ៉ាតុងដូចគ្នា ប៉ុន្តែត្រូវប្រកួត ៣ជុំក្នុងថ្ងៃតែ១ ទើបរកម្ចាស់ជ័យលាភីឃើញ។» គួររំលឹកផងដែលថា ធឿន ធារ៉ា ទើបតែបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងការប្រកួតជាមួយនឹងអ្នកប្រដាល់ប្រេស៊ីល ដោយយកឈ្នះដោយសន្លប់ត្រឹមតែទឹកទី២៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ
featured image

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានកំណត់ និងរៀបចំតម្លៃផ្ទេរប្រមាណ ៤០លានអឺរ៉ូ សម្រាប់ខ្សែបម្រើឆ្នើម សញ្ជាតិប្រេស៊ីល Casemiro ដែលមានបទពិសោធន៍យ៉ាងច្រើន ប្រសិនមានក្លឹបណាចាប់អារម្មណ៍ និងចង់ទិញយកនៅរួមក្រុមនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមសារព័ត៌មាន Daily Star បានចេញផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះ Casemiro បានឈានដល់អាយុ ៣២ឆ្នាំ ដោយរូបគាត់កំពុងមានភាពមិនច្បាស់ក្នុងការប្រកបអាជីពនៅ Old Trafford ខណៈបច្ចុប្បន្ន Casemiro បានក្លាយជាកីឡាករម្នាក់ដែលមានប្រាក់ខែច្រើននៅក្នុងក្រុម Man United ផងដែរ។ ទន្ទឹមនឹងនេះ កាលពីប៉ុន្មានថ្ងៃមុន ក៏មានពាក្យចចាមអារាមថា រូបគាត់អាចនឹងត្រូវម្ចាស់ក្លឹបថ្មីលោក Sir Jim ចង់រុះរើគាត់ឲ្យចេញពីក្រុមផងដែរ ក្រោមហេតុផលកាត់បន្ថយការចំណាយបានមួយចំណែក។ គួរជម្រាបដែរថា ក្រុមរបស់លោក Erik ten Hag បានបញ្ចប់រដូវកាល […]

ចុចអានបន្ត
អត្ថបទទាក់ទង