(បរទេស)៖ យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា កីឡាករ Kylian Mbappe ហាក់ដូចជាកំពុងកំណត់តម្លៃប្រាក់ឈ្នួលឲ្យឡើងខ្ពស់ខ្លាំងសម្រាប់ការចរចារផ្ទេរ ដោយទាមទារទឹកប្រាក់ប្រមាណជា ៧០លានអឺរ៉ូក្នុងមួយរដូវកាល ដែលវាជាចំនួនស្មើនឹង ៣ ដងនៃប្រាក់ឈ្នួលរបស់កីឡាករឆ្នើម Real Madrid គឺ Jude Bellingham និង Vinicius Junior ដោយពួកគេទាំង ២ បូកបញ្ចូលគ្នាបានត្រឹមតែ ២៥លានអឺរ៉ូប៉ុណ្ណោះ។ គួរជម្រាបដែរថា កិច្ចព្រមព្រៀងចរចារផ្ទេរ Mbappe មកកាន់កីឡដ្ឋាន Santiago Bernabeu នឹងត្រូវពិភាក្សាគ្នាម្តងទៀតនៅក្នុងខែមករាខាងមុខ ហើយលទ្ធភាពដែល Real Madrid អាចចុះហត្ថលេខាយកបាននៅមានភាគរយស្តួចស្តើង៕
ប្រភព៖ sportskeeda
គុនខ្មែរ៖ ទ្រគុនខ្មែរ ជាមួយគ្រុឌ! កក្រើកអ្នកបាត់ដំបង តាមសំណូមពរ របស់ហ្វេន គ្រុឌគុនខ្មែរ ! ជួបជាមួយគូប្រកួតដែលនឹងមកអង្រួនសង្វៀនដ៏អស្ចារ្យដែលនឹងមកធ្វើឲ្យអ្នកបាត់ដំបងជក់ចិត្តដិតអារម្មណ៍ ! ចូលរួមទស្សនាដោយសេរី និងគាំទ្រកីឡាករគុនខ្មែរ នៅថ្ងៃទី 4-5 ឧសភា 2024 នៅភូមិសង្កែវា ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ចាប់ពីម៉ោង 6:30 ល្ងាចតទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រុឌគុនខ្មែរសប្តាហ៍ដឹងតែញាក់សាច់តែម្តងជាមួយនឹងវត្តមានរបស់លំដាប់កីឡាករគុនខ្មែរជាច្រើនរូប សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស