Close
Ads: 88BOL
Featured-Image
ធារ៉ា មានឈ្មោះវាយ ដណ្តើមឡានហើយ ខណៈដៃគូរបស់គេត្រូវបានមហារជនគិតជាកីឡាករម្នាក់នេះ
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលកំពុងទទួលគាំទ្រយ៉ាងកុះករពីសំណាក់មហារ ក្រោយការបង្ហាញក្បាច់គុនដ៏អស្ចារ្យរបស់ខ្លួនទទួលនឹងកីឡាករប្រេស៊ីលក្នុងព្រឹត្តិការណ៍លំដាប់ប្រវត្តិសាស្ត្ររបស់គុនខ្មែរ។ យ៉ាងណាមិញថ្ងៃទី០៦ខែវិច្ជិកាកន្លងទៅមានការប្រកាសអំពីវត្តមានកីឡាករគុនខ្មែរដែលមានរហ័សនាម ពូថៅដៃ ធឿន ធារ៉ា នឹងមានវត្តមានក្នុងកម្មវិធី ជាតិសាសន៍ វាយជម្រុះមួយថ្ងៃយកឡាន ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ខែវិចិ្ឆកានេះផងដែរ ហើយបើយោងទៅតាមការបញ្ជាក់របស់លោក Tommy Kim ដែលស្ថាបនិក IPCC Kun Khmer បានអះអាងថា ព្រឹត្តិការណ៍មួយនេះនឹងធំខ្លាំងជាងជំនួបរវាង ព្រំ សំណាង និង ដាវ ថែមទៀតផង។ គួររំលឹកផងដែលថា កាលពីពេលកន្លងទៅថ្មីៗនេះ ធឿន ធារ៉ា បានសំណូមពរដល់អ្នកគូរផ្គង់ឲ្យធ្វើការរៀបចំការប្រកួតសងសឹករវាងខ្លួនជាមួយអ្នកប្រដាល់អាហ្សង់ទីន Richard Bravo ដែលធ្លាប់វាយឲ្យរូបគេសន្លប់ធ្ងន់មិនអាចបន្តការប្រកួតនៅឯប្រទេសជប៉ុនកាលពីឆ្នាំ២០២២។ យ៉ាងណាមិញនេះគ្រាន់តែសង្ស័យរបស់មហារជនដែលស្រឡាញ់គុនខ្មែរប៉ុណ្ណោះ ខណៈ Bravo នឹងមានឈ្មោះវៃ One LUMPINEE នៅថ្ងៃទី១១ខាងមុខនេះផងដែរ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង