
គុនខ្មែរ៖ អ្នកប្រដាល់គុនខ្មែរដែលកំពុងមានប្រជាប្រិយភាព ព្រំ សំណាង ចេញមកបង្ហាញអារម្មណ៍សុំទោសដល់អ្នកគាំទ្រដែលខ្លួនធ្វើមិនបានល្អ បើទោះបីជាត្រូវបង្ខំចិត្តទទួលយកបានផ្លាស់ប្តូរការប្រកួតភ្លាមៗយ៉ាងក្តី។ បើយោងទៅតាមការបង្ហោះលោក ហេង សុខឃន ដែលជាអ្នកគ្រប់គ្រងរបស់ ព្រំ សំណាង បានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃចន្ទទី០៦នេះថា ព្រំ សំណាង «ព្រំ សំណាងគោរពសុំទោសពុកម៉ែបងប្អូនគាត់ខិតខំអស់ពីសមត្ថភាពហើយទាំងទទួលយកការប្រែប្រួលលក្ខខណ្ឌ័ប្រកួតភ្លាមៗសឹងតែព្រំណាងទទួលយកមិនចង់បានក្នុងនាមម្ចាស់ផ្ទះត្រូវតែប្រកួត»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

