(អេស៉្បាញ)៖ ក្រុមអធិរាជស Real Madrid បានខកខានឱកាស ដើម្បីវិលត្រលប់ទៅកាន់កំពូលតារាង La Liga ដោយពួកគេបានតាមត្រឹមស្មើក្រុម Rayo Vallecano ក្នុងលទ្ធផល ០:០ នៅកីឡដ្ឋាន Bernabeu ។ លទ្ធផលនេះបានធ្វើឱ្យ Real Madrid ឈរនៅលេខរៀងទី ២ មាន ២៩ ពិន្ទុ ដោយតាមនៅក្រោយក្រុមកំពូលតារាង Girona ២ពិន្ទុដែលបានឈ្នះក្រុម Osasuna ៤:២ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ជម្រាបដែរថា Jude Bellingham បានរងរបួសនៅក្នុងការប្រកួតមួយនេះ ហើយត្រូវបានអ្នកចាត់ការទូទៅអះអាងថា គាត់នឹងមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖
ប្រភព៖ BBC
(អេស៉្បាញ)៖ ក្លឹបយក្សកាតាឡាន់ Barcelona ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណចម្បង និងចង់ផ្ទេរយកខ្សែប្រយុទ្ធ Darwin Nunez របស់ក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅនេះ ដោយចាត់ទុកថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយម្នាក់នេះជាអ្នកជំនួសដ៏ល្អបំផុតមួយសម្រាប់ Robert Lewandowski នេះបើយោងតាមសារព័ត៌មាន The Sun បានចេញផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Sporting Lisbon គ្រងជើងឯកលីកកំពូលព័រទុយហ្គាល់ក្រោយម្ចាស់ជើងឯកចាស់បរាជ័យក្រៅទឹកដី (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Barcelona ស្ថិតក្រោមសម្ពាធក្នុងការលក់កីឡាករខ្លះនៅរដូវក្តៅនេះ ហើយការចាកចេញរបស់ Lewandowski ជាផលចំណេញដ៏ល្អ ដោយសារតែប្រាក់ខែយ៉ាងច្រើន ដែលក្លឹបត្រូវចំណាយសម្រាប់គាត់។ ស្របពេលជាមួយគ្នានេះ Barcelona មានទំនុកចិត្តខ្ពស់ថាពួកគេនឹងអាចបំពេញតាមតម្លៃដែលស្នើសុំពីសំណាក់ Liverpool សម្រាប់ Nunez បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ថ្មីៗនេះលោក Xavi ដែលជាគ្រូបង្វឹកក្លឹប Barcelona បច្ចុប្បន្នបានបន្តស្នាក់នៅ និងដឹកនាំក្លឹប១រដូវកាលបន្ថែមទៀត រីឯអនាគតខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lewandowski វិញ បានក្លាយជាប្រធានបទនៃការរំពឹងទុកនៃការចាកចេញជាច្រើនផងដែរ។ ងាកមក […]