
(អេស៉្បាញ)៖ ក្រុមអធិរាជស Real Madrid បានខកខានឱកាស ដើម្បីវិលត្រលប់ទៅកាន់កំពូលតារាង La Liga ដោយពួកគេបានតាមត្រឹមស្មើក្រុម Rayo Vallecano ក្នុងលទ្ធផល ០:០ នៅកីឡដ្ឋាន Bernabeu ។ លទ្ធផលនេះបានធ្វើឱ្យ Real Madrid ឈរនៅលេខរៀងទី ២ មាន ២៩ ពិន្ទុ ដោយតាមនៅក្រោយក្រុមកំពូលតារាង Girona ២ពិន្ទុដែលបានឈ្នះក្រុម Osasuna ៤:២ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ជម្រាបដែរថា Jude Bellingham បានរងរបួសនៅក្នុងការប្រកួតមួយនេះ ហើយត្រូវបានអ្នកចាត់ការទូទៅអះអាងថា គាត់នឹងមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



