Close
Featured-Image
Prediction: Tottenham សម្លឹងចង់ផ្តួល Chelsea ជាលើកទី២នៅរដូវកាលនេះបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមមាន់ខ្នាយមាសTottenham ដែលកំពុងឈរនៅទីកំពូលតារារាងនិងត្រូវបើកទ្វារកីឡដ្ឋាន London Stadium ទទួលក្រុមភ្ញៀវ Chelsea ដែល ជាក្លឹបមានមូលដ្ឋានរួម​ទីក្រុងឡុងដ៏ដូចគ្នានៅក្របខណ្ឌ EPL វេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃអង្គារស្អែកនេះ។ ក្រុមម្ចាស់ផ្ទះរបស់់លោក Ange Postecoglou សម្លឹងចង់បន្តកំនត់ត្រាឈ្នះជាលើក ទី៥ជាប់គ្នាចុងក្រោយនៅក្របខណ្ឌ EPL ក្រោយ៦ប្រកួតឈ្នះ៥និងស្មើ១ ឈរនៅលេខ រៀង ទី១ ខណៈអតីតគ្រូបង្វឹក Tottenham លោក Pochettino បច្ចុប្បន្នកំពុងដឹកនាំ Chelsea ឈរនៅលេខរៀងទី១៣ ក្រោយ៦ប្រកួតឈ្នះ ៤ស្មើ១ និង ចាញ់១។
១.ប្រវត្តិជួបគ្នា
ក្រុម Tottenham Hotspur មិនដែលឈ្នះChelsea ទេនៅ៨ ប្រកួតចុងក្រោយទល់នៅក្របខ័ណ្ឌ Premier League គិតចាប់តាំងពីមុនពេល ពួកគេទទួល ជ័យជម្នះ ២-0 ទល់នឹងក្រុមតោខៀវក្នុងខែកុម្ភៈឆ្នាំនេះ។Chelsea បានឈ្នះសរុប ១៤ ប្រកួតក្រៅ ដីទល់នឹង Tottenham Hotspur ក្នុង Premier League

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Tottenham vs Chelsea live updates: Early Premier League team news, line-ups latest, prediction - BVM Sports
២.ពត៌មានក្រុមTottenham(ម្ចាស់ផ្ទះ)
ខ្សែការពារ Destiny Udogie បានខកខានការពេលផ្តួល Crystal Palace កាលពីសប្តាហ៍មុនគួរតែត្រលប់មកវិញ។រីឯខ្សែការពារម្នាក់ទៀតគឺ Ben Daviesក៏ប្រឈមនឹងការធ្វើតេស្តកាយសម្បទាសិនមុនសម្រេចថាលេងបានរឺមិនបាន។ក្រៅពីនោះក្រុមនាំមុខតារាង Tottenham មានកីឡាករ Ryan Sessegnon, Ivan Perisic, Manor Solomon និង Alfie Whiteman សុទ្ថតែអវត្តមានដោយសាររបួសអវត្តមាន។រីឯ Rodrigo Bentancur ត្រៀមចូលលេងបម្រុងក្រោយមិនបានលេងទល់ Crystal Palace ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vicario; Porro, Romero, Van de Ven, Udogie; Sarr, Bissouma; Kulusevski, Maddison, Johnson; Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

Tottenham vs Chelsea: head-to-head record, stats, form, fixtures | News | Official Site | Chelsea Football Club
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Chelsea នៅតែមានកីឡាករមិនតិចជាង ៧ នាក់ដែលកំពុងរងរបួស ខណៈBenoit Badiashile បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ចាប់តាំងពីខែឧសភាទល់និង Blackburn នៅពាក់កណ្តាលសប្តាហ៍អាចនិងចូលលេងជម្រើសដំបូង។ Cole Palmer មានបញ្ហាកជើងពេលផ្តួល Blackburn នៅ​ពាក់​កណ្តាល​សប្តាហ៍និងត្រូវវាយ​តម្លៃ ខណៈ Mykhailo Mudryk ត្រលប់​មក​វិញ​ក្នុង​ការ​ហ្វឹក​ហាត់​ពេញ​លេញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Disasi, Silva, Badiashile, Colwill; Fernandez, Caicedo, Gallagher; Palmer, Jackson, Sterling
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺTottenham ២ : ១ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930