Close
Featured-Image
Prediction:ក្រោយបំបាក់Man.Utd! Newcastle អាចសាងប្រវត្តិសាស្រ្ដដោយផ្តួល Arsenal ក្នុងទឹកដីបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមសារិកាព្រៃ Newcastle Utd ត្រូវបើកទ្វារកីឡដ្ឋាន St.JamesPark ដើម្បីទទួលស្វាគមន៏ក្រុមកាំភ្លើងធំ Arsenal នៅវេលាម៉ោង ១២ និង៣០នាទីយប់ឈានចូលថ្ងៃ អាទិត្យទី ៥ តុលា ២០២៣ស្អែកនេះ។ គួរបញ្ចាក់ថា Newcastle ទើបតែលត់ក្រុមម្ចាស់ផ្ទះ Man.Utd ក្នុងលទ្ធផល ៣ទល់និង០ នៅទឹកដី Old Trafford រួចមក ក្រុមលោក Eddie Howe សម្លឹងចង់ផ្តួល Arsenal បន្តទៀតដើម្បីរក្សាកំនត់ត្រាល្អនៅក្របខណ្ឌ EPLគឺឈ្នះ៤ស្មើ២ ដោយឈរនៅលេខរៀងទី៦ខណៈក្រុមលេខ២ Arsenal ឈរនៅលេខរៀងទី២មានគម្លាត២ពិន្ទុពីក្រុមកំពូលតារាង Tottenham។Arsenal បានធ្លាក់ចេញពីក្របខណ្ឌ ​EFL Cup ក្រោយចាញ់ WestHam ៣ទទល់និង១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១.ប្រវត្តិជួបគ្នា

Newcastle United បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Arsenal ក្នុងក្របខ័ណ្ឌ Premier League 
ហើយបានបរាជ័យក្នុងការរកគ្រាប់បាល់សូម្បីតែ១គ្រាប់ក្នុងការប្រកួតចំនួន៨ដងក្នុងចំណោមការប្រកួតទាំងអស់នេះ។រីឯArsenal បានឈ្នះសរុប 
១២ ប្រកួតចុងក្រោយនៅក្រៅដីទល់នឹង Newcastle United ក្នុងក្របខណ្ឌ Premier League។

Arsenal keeps slim Premeir League title hopes alive with crucial victory  against Newcastle | CNN
២.ពត៌មានក្រុមNewcastle (ម្ចាស់ផ្ទះ)
គ្រូបង្វឹកលោក Eddie Howe ត្រូវទទួល Arsenal ដោយគ្មានកីឡាករខ្សែបម្រើ Harvey Barnes ខណៈ Alexander Isak និង Jacob Murphy នឹង​អវត្តមាន​ដោយ​សារ​របួស។Sandro Tonali ត្រូវបានហាមឃាត់រយៈពេល ១០ ខែសម្រាប់ការភ្នាល់ល្បែងខុសច្បាប់។ Matt Targett ក៏​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ការ​ប្រកួត​មួយ​នេះ​ដែរ បន្ទាប់​ពី​បាន​រង​របួស​ពេល​ប្រកួត​ជាមួយ Manchester United កាល​ពី​ពាក់​កណ្តាល​សប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pope; Trippier, Schar, Lascelles, Burn; Longstaff, Guimaraes, Joelinton; Almiron, Wilson, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Arsenal vs. Newcastle no pasaron del cero por la Premier League: el resumen  - TyC Sports
៣.ពត៌មានក្រុមArsenal (ភ្ញៀវ)
ខ្សែការពឬាJurrien Timber នៅតែអវត្តមានរយៈពេលយូរសម្រាប់ក្រុមកាំភ្លើងធំ។Thomas Partey និង Gabriel Jesus ក៏ត្រូវបានដកចេញពីបញ្ហារបួស
ខណៈ Eddie Nketiah នឹង​ដឹកនាំ​ខ្សែ​ប្រយុទ្ធ​ម្ដង​ទៀត បន្ទាប់​ពី​ស៊ុត​បាន​បី​គ្រាប់​ក្នុង​ការ​យក​ឈ្នះ​លើ Sheffield United កាល​ពី​ចុង​សប្ដាហ៍​មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Raya; White, Saliba, Gabriel, Tomiyasu; Odegaard, Jorginho, Rice; Saka, Nketiah, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle Utd ១ :២ Arsenal
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930