
ខ្សែការពារ Mamadou Sakho បានចាកចេញពីក្លឹប Montpellier បន្ទាប់ពីប៉ះទង្គិចសម្តីគ្នាជាមួយអ្នកចាត់ការលោក Michel der Zakarian ក្នុងការហ្វឹកហាត់។ប្រភពពីគេហទំព័របារំាង L’Equipe បានចុះផ្សាយថា អតីតកីឡាករ Liverpool រូបនេះបានបង្កកំហុសកំលុងពេលហ្វឹកហាត់ ប៉ុន្តែគ្រូបង្វឹក សញ្ជាតិអាមេនីលោក Zakarian វ័យ៦០ឆ្នាំមិនបានលើកឡើងថា Sakho មានកំហុសមួយណាអោយពិតប្រាកដនោះឡើយ គ្រាន់តែដឹងថា Sakho បានចាប់គ្រៀកនិងបោករូបគាត់។ ទោះយ៉ាងណាសេចក្តីថ្លែងការណ៍របស់ក្លឹបបានបញ្ជាក់ជាផ្លូវការណ៏ពោលគឺរយៈពេល១០ថ្ងៃគិតចាប់តាំងពីពេលកើតហេតុនៅថ្ងៃទី ២៤ តុលា ២០២៣មកម្លេះ។ហើយទីបំផុតគឺភាគីទាំងពីរ បានព្រម ព្រៀងបញ្ចប់កិច្ចសន្យាជាមួយកីឡាករវ័យ៣៣ឆ្នាំរូបនេះ ខណៈ Sakho បានសរសេរ នៅលើបណ្តាញសង្គមថា: ខ្ញុំបដិសេធរាល់ការទទួលខុសត្រូវទាំងអស់។អ្នកត្រូវតែដឹងថាក្រោយពីមិនទទួលបានការផ្តល់តម្លៃនិងគោរពនោះជាពេលដែលយើងត្រូវចាកចេញ។
និង ក្រោយត្រូវបានបញ្ចូនមកផ្ទះវិញកំលុងពេលដំណើរទេសចរណ៍ប្រកួតកំដៅសាច់ដុំមុនបើករដូវកាលរបស់ Liverpool នៅសហរដ្ឋអាមេរិក ក្នុងខែកក្កដា ឆ្នាំ ២០១៦បន្ទាប់ពីមកហ្វឹកហាត់យឺតយ៉ាង៣ដងនិងត្រូវបានក្លឹបបញ្ចប់កុងត្រា។ Sakho ក៏ធ្លាប់លេងអោយ Crystal Palace ក្នុងលក្ខណ្ឌខ្ចីជើងនៅខែកុម្ភៈ ឆ្នាំ២០១៧ ហើយចាប់តាំងពីការផ្លាស់មក Ligue-១ក្នុង កក្កដាឆ្នាំ ២០២១ រូបគេចូលលេងបាន ៤៩ដង ឱ្យក្រុម Montpellier ។
ប្រភព:BBC,Goal

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible