Close
Ads: 88BOL
Featured-Image
ស្តេចប្រដាល់ភូមា ដាវ គិតថា លោកខាងលិច គួរតែសិក្សាអំពីប្រទេសកម្ពុជាឲ្យបានច្រើនបន្ថែមទៀត
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ក្រោយបានជំនួបសំណេះសំណាល និងសម្ដែងការគួរសម រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ កីឡាករប្រដាល់មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) អ្នកប្រដាល់សញ្ជាតិដើមកាណាដារូបនេះបាននិយាយថា៖ «នេះពិតជាកិត្តិយសដ៏ឧត្តុងឧត្តម និងទទួលបានឯកសិទ្ធិក្រៃលែងដែលត្រូវបានអញ្ជើញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាមកកាន់វិមានសន្តិភាព។ សម្តេចមាន​ការ​អប់រំ​ដ៏ខ្ពង់ខ្ពស់ ហើយ​បាននិយាយ​ជាមួយ​ខ្ញុំ​ជា​ភាសា​កំណើត​របស់​ខ្ញុំគឺ ភាសាបារាំង និងភាសា​អង់គ្លេស។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្តេចជា​សុភាព​បុរស​មួយរូបដោយបានយកចិត្តទុកដាក់មែនទែនដល់ភរិយារបស់ខ្ញុំ Irina ត្រូវតែ​មានវត្តមាននៅ​ក្នុង​ការថតរូបជាមួយគ្នា។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 13 people and dais

ខ្ញុំ​មាន​អារម្មណ៍​ទទួលបានការស្វាគមន៍​យ៉ាង​កក់ក្តៅនៅ​ព្រះរាជាណាចក្រ​កម្ពុជា។ គ្រប់​គ្នា​មានភាពរួសរាយរាក់ទាក់ និងមាន​ចិត្ត​ល្អ​។ ខ្ញុំ​គិត​ថា​ លោក​ខាង​លិច​ត្រូវ​ការ​ស្វែងយល់​បន្ថែមទៀត​អំពី​ប្រទេស​កម្ពុជា។ ខ្ញុំ​ស្រឡាញ់​ប្រទេស​​នេះ​រួច​ទៅ​ហើយ ហើយ​ខ្ញុំ​ឃើញ​សក្ដានុពលជា​ច្រើន​ក្នុង​ការ​ប្រើ​ក្បាច់​គុន​ដើម្បី​ពង្រីក​វិស័យ​ទេសចរណ៍។ ដូចដែលសម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងកិច្ចប្រជុំរបស់យើងថា សម្តេចគាំទ្រយ៉ាងពេញទំហឹងចំពោះក្បាច់គុនបុរាណ ហើយកងទ័ពត្រូវបានស្នើឱ្យរៀនគុនខ្មែរដើម្បីឱ្យមានវិន័យ និងកម្លាំងរឹងមាំ។ ខ្ញុំគិតថា វាជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យ។ ខ្ញុំ​បាន​បង្ហាញ​ថា ​ការ​ប្រកួត​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើ​ម​នៃ​ការ​ចូល​រួម​របស់​ខ្ញុំ​នៅ​កម្ពុជា​តែប៉ុណ្ណោះ។ ការប្រកួតនេះមានតែអ្នកឈ្នះមួយរូបគត់ ហើយកំពុងទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកមកលើកម្ពុជា និងគុនខ្មែរ។​ ខ្ញុំគិតថាការរីកចម្រើនដ៏ធំនឹងកើតមានឡើង ហើយខ្ញុំចង់ជួយប្រជាជនក្នុងដំណើរផ្សងព្រេងនេះ។ ប៉ុន្តែមុនពេលយើងចាប់ផ្តើម ខ្ញុំមានការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់ខ្ញុំនៅថ្ងៃអាទិត្យនេះ។ កុំភ្លេចទស្សនានៅថ្ងៃអាទិត្យ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ។»

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930  
  • Sponsor by 88Bol