Close
Featured-Image
ភ្ញាក់ផ្អើលខ្លាំង! ក្មេងជំទង់ Endrick បង្ហាញភាពប៉ិនប្រសប់ ធ្វើឲ្យ Real កាន់តែរំជើបរំជួលចង់បាន (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ខ្សែប្រយុទ្ធប្រេស៊ីលអាយុ ១៧ឆ្នាំ Endrick  នឹងត្រូវចូលរួមជាមួយ Real Madrid នៅរដូវក្តៅឆ្នាំ ២០២៤ ខាងមុខ ដោយមានការបញ្ជាក់លើការផ្ទេរតាំងពីខែធ្នូឆ្នាំមុន លើតម្លៃផ្ទេរប្រមាណ ៥២លានផោន។ កីឡាកររូបនេះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្រោយបានបង្ហាញសមត្ថភាពដ៏បុិនប្រសប់របស់ខ្លួននៅក្នុងការប្រកួតក្រុម Palmeiras យកឈ្នះលើក្រុម Botafogo ៤ទល់នឹង៣។ គួរជម្រាបដែរថា Endrick ស៊ុតបញ្ចូលទីបាន ១៦៥ គ្រាប់ក្នុង ១៦៩ ប្រកួតនៅកម្រិតថ្នាលយុវជន រួមទាំង ៧ គ្រាប់ក្នុងចំណោម ៧ ប្រកួតក្នុងអំឡុងការប្រកួតបាល់ទាត់ Sao Paulo Youth Football Cup ឆ្នាំ ២០២២ ខណៈ Endrick ត្រូវបានផ្សារភ្ជាប់ចាប់អារម្មណ៍ជាមួយនឹងក្លឹបកំពូលៗរបស់អឺរ៉ុប រួមមានទាំង Manchester City និង Chelsea ផងដែរ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

 

សូមទស្សនានូវវីដេអូខាងក្រោម

ប្រភព៖ sportbible

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930