
Real Madrid ត្រៀមលក់កីឡាករខ្សែការពារ Ferland Mendy នៅពេលទីផ្សារដោះដូរកីឡារនិងបើកនៅក្នុងខែមករាជាលើកទីពីរ បន្ទាប់ពី ក្រុមនាំមុខតារាង La LIga បានបង្ហាញការមិនជឿជាក់លើទម្រង់លេងរបស់កីឡាករអន្តរជាតិបារំាងរូបនេះដែលជួបបញ្ហារបួសដដែលៗ ជាញឺកញាប់នោះ។
បើទោះបីជាប្រឈមនិងការចាកចេញ ហើយចិត្តនៅតែស្រលាញ់ក្រុមប៉ុន្តែ Mendy បានទទួលការចាប់អារម្មណ៏ពីក្លឹបជាច្រើន ខណៈក្លឹបនៅ Saudi Pro league មិនបានបញ្ចេញឈ្មោះបានដាក់សំណើរផ្លូវការណ៏មុនគេ។ ផ្ទុយទៅវិញសម្រាប់ Real Madrid មានបំណងចុះហត្ថលេខានាំយកកីឡាករ Alphonso Davies សញ្ជាតិកាណាដាបច្ចុប្បន្នកំពុងលេងអោយក្រុម Bayern Munich មកជាជម្រើសអាទិភាពខណៈកីឡាករជើងចាស់ David Alaba និង Fran Garciaក៏រំពឺងថានិងបន្តនៅ ជាមួយក្រុមបន្តទៀត។ Mendy បានបង្ហាញខ្លួន ៧ ដងឱ្យ Real Madrid ក្នុងរដូវកាលនេះ ដែលភាគច្រើនជាកីឡាករជាប់ជម្រើសដំបូងនៅ La Liga ។
ប្រភព:tribuna

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



