
កម្ពុជា៖ ក្លឹបព្រះខ័ណ្ឌរាជស្វាយរៀងបានប្រកាសនៅថ្ងៃទី០១ខែវិចិ្ចកាឆ្នាំ២០២៣ម្សិលមិញនេះថា ពួកគេនឹងមិនយល់ស្របចំពោះការសម្រេចចិត្តដាក់ពិន័យរបស់សហព័ន្ធលើកីឡាករ Gabriel Silva Costa ឡើយ ក្រោយពីខ្សែប្រយុទ្ធរូបនេះបានបង្ហាញនូវអាវក្នុងរបស់ខ្លួនដែលមានពាក្យ “100% Jesus” ក្រោយរូបគេទាត់បញ្ជូនទីលើក្រុមបឹងកេត។ យ៉ាងណាមិញបើយោងទៅតាមសេចក្តីថ្លែការណ៍របស់ក្លឹបព្រះខ័ណ្ឌរាជស្វាយរៀងបានសរសេរថា៖ «សេចក្តីថ្លែងការណ៍ផ្លូវការ បន្ទាប់ពីមានការចេញ លិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លឹបសូមប្រកាសជាផ្លូវការថា ក្លឹបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថាគាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFCដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

