

ក្រុមកាំភ្លើងធំ Arsenalកំពុងតែសម្លឹងចង់ឈ្នះជាលើកទី៤សម្រាប់ការប្រកួតទល់និងក្លឹបWest Ham ដែលមានមូលដ្ឋានរួមទីក្រុងឡុងដ៏ខណៈដែលពួកគេនិងត្រូវធ្វើការប្រកួត ពានរង្វាន់EFL Cup ជុំទី៤ នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី ១២ វិច្ឆិកា ២០២៣ស្អែកនេះ។ ទោះយ៉ាងណាក្រុម West Ham បានយកឈ្នះ Lincoln ខណៈ Arsenal បានផ្តួល Brentfordយ៉ាងតានតឹង។ សម្រាប់៦ប្រកួតចុងក្រោយរបស់ West Ham ធ្វើមិនបានល្អទេពោលគឺចាញ់៣ឈ្នះ២និងស្មើ១ ខណៈ Arsenal ឈ្នះ៤ស្មើ១និងចាញ់១។
១.ប្រវត្តិជួបគ្នា
ម្ចាស់ផ្ទះមិនឈ្នះសោះក្នុងការជួបគ្នា៨លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ ដោយរងបរាជ័យ៦លើក។ នៅក្នុងការប្រកួតទាំងអស់
ពួកគេបានឈ្នះតែពីរលើកប៉ុណ្ណោះក្នុង ៣២ ប្រកួតចុងក្រោយរបស់ពួកគេ ដែលគិតតាំងពីឆ្នាំ ២០០៧ ។
ពួកគេបានជួបគ្នាត្រឹមតែបីដងប៉ុណ្ណោះក្នុងពាន Carabao Cup ដោយក្រុមភ្ញៀវទទួលបានជ័យជម្នះ២ដង និងម្ចាស់ផ្ទះឈ្នះ១ដង។
២.ពត៌មានក្រុម West Ham (ម្ចាស់ផ្ទះ) David Moyes មានកីឡាករស្ទើរតែគ្រប់ជើងសម្រាប់ការប្រកួតជាមួយ Arsenal បើទោះបីជា Lucas Paqueta និង Edson Alvarez ទទួលបានកាតលឿងចំនួនប្រាំនៅក្នុង Premier League ប៉ុន្តែពួកគេនៅតែមានវត្តមានចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Fabianski; Kehrer, Ogbonna, Mavropanos, Emerson; Soucek, Ward-Prowse; Cornet, Fornals, Benrahma; Ings
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

៣.ពត៌មានក្រុមArsenal (ភ្ញៀវ)កីឡាករ Jurrien Timber, Thomas Partey និង Gabriel Jesus បន្តអវត្តមានខណៈគ្រូបង្វឹក Mikel Arteta នឹងវាយតម្លៃការដាក់អោយអ្នកចាំទី Aaron Ramsdale និង Reiss Nelson នឹងចូលលេងបម្រុងរឺយ៉ាងណានោះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamsdale; White, Tomiyasu, Gabriel, Kiwior; Vieira, Jorginho, Havertz; Nelson, Nketiah, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ១ : ២ Arsenal
ប្រភព:whoscored &sportskeeda&sportsmole

(អាមេរិក)ទោះបីការប្រកួតបានដំណើរការយ៉ាងរលូនសម្រាប់ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Fifa Club World Cup ប៉ុន្តែកំហឹងបានផ្ទុះឡើងបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីព្រឹកថ្ងៃចន្ទនេះខណៈសកម្មភាពមួយបានផ្ទុះឡើងនៅពេល លោក Luis Enrique គ្រូបង្វឹក Paris Saint-Germain បានយកដៃរុញប្រៀបបីដូចទះកំភ្លៀងផ្ទៃមុខ កីឡាករ João Pedro របស់ Chelsea អោយដួលអុកគូដតែម្តងបើទោះបីជាមានការរារាំងពីសំណាក់កូនក្រុមគឺកីឡាករ Presnel Kimpembe យ៉ាងណាក៍ដោយ។សកម្មភាពមិនគួរអោយកើតមាននៅក្នុងពិភពបាល់ទាត់នេះបានកើតមានឡើង ក្រោយពីក្រុម Chelsea ផ្តួលក្រុម PSG ដោយលទ្ធផល ៣ទល់និង០នៅកីឡដ្ឋាន MetLife នារដ្ឋ New Jersey ដើម្បីឈ្នះពានរង្វាន់ Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ មកស្តាប់ការបកស្រាយរបស់គ្រូបង្វឹក PSG ក្រោយបង្ករឿងហេតុជាមួយ Joao Pedro សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតដំបូងឡើងគេមិនដឹងថាមានរឿងអ្វីកើតឡើងរវាងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Pedro និងអ្នកចាំទី Gianluigi […]



