Close
Featured-Image
ប្រធាន FIFA បញ្ជាក់​ថា អារ៉ាប៊ីសាអូឌីត នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ឆ្នាំ ២០៣៤
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤ ។ ទន្ទឹមនឹងនេះ អូស្ត្រាលី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ក្លាយ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ប្រជែង​នឹង​អារ៉ាប៊ីសាអូឌីត ដោយបាន​បញ្ជាក់​ពី​បំណង​ចង់​ដេញ​ថ្លៃ​នៅ​ដើម​ខែ​តុលាកន្លងទៅ។ ដោយឡែក ជំនួសឱ្យការដេញថ្លៃសម្រាប់ការប្រកួត World Cup បច្ចុប្បន្នអូស្ត្រាលីគ្រោងនឹងបង្វែរការយកចិត្តទុកដាក់ក្នុងការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ២០២៦ និង Club World Cup នៅឆ្នាំ ២០២៩។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

FIFA បានបង្ហាញរួចម្តងហើយថា អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតឆ្នាំ World Cup ឆ្នាំ ២០៣០ ដោយ ៣ ប្រកួតបើកឆាក នឹងត្រូវធ្វើឡើងនៅប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។ គួរជម្រាបដែរថា ការប្រកួត World Cup ឆ្នាំ ២០២៦ នឹងក្លាយជាការប្រកួតលើកទី ២ ដែលនឹងធ្វើឡើងនៅទូទាំងប្រទេសជាច្រើន៕

ប្រភព៖ sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930