
គុនខ្មែរ៖ ដូចជាបងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរបានដឹងថានឹងមានការប្រកួតលំដាប់ពិភពលោកមួយរវាងអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង និង Dave Leduc ខណៈវានឹងមានការប្រកួតបែបប្រវត្តិសាស្ត្រនៃចំណងមិត្តភាពរបស់ប្រទេសទាំងពីរនេះ។ Dave Leduc ត្រូវបានគេរាយការណ៍នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅរសៀលម៉ោង១១ថ្ងៃត្រង់នេះ ប្រសិនបើមិនមានប្រែប្រួលអ្វីទេនោះ។ យ៉ាងណាមិញទីតាំងប្រកួតគឺបងប្អូនបានទទួលដំណឹងថា នឹងធ្វើឡើងនៅឯមុខផ្សារទំនើប Chip Mong 271 នេះបើយោងទៅតាមលោក Tommy Kim ដែលជារៀបចំការប្រកួតមួយនេះ ប៉ុន្តែសម្រាប់តម្លៃសំបុត្រទស្សនាគឺលោកមិនបានបញ្ចាក់ទេ។ យ៉ាងណាមិញយោងទៅតាមសម្តីរបស់ MC Vutha ដែលជាផ្នែកមួយនៃការរៀបចំកម្មវិធីដ៏អស្ចារ្យនេះបានបញ្ជាក់ថា បងប្អូននឹងអាចចូលទស្សនាការប្រកួតមួយនេះដោយឥតគិតថ្លៃ ពោលគឺមិនមានការលក់សំបុត្រឡើយ ប៉ុន្តែវានឹងមានអតិភាពសម្រាប់អ្នកបានទៅមុនប៉ុណ្ណោះ៕

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង […]



