
(អង់គ្លេស)៖ លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United មានទំនុកចិត្តថាក្រុមរបស់លោកកំពុងធ្វើការផ្លាស់ប្តូរក្នុងទិសដៅដ៏ត្រឹមត្រូវ បើទោះបី Man Utd បានរងបរាជ័យក្នុងផ្ទះយ៉ាងអាម៉ាស់កាលពីថ្ងៃអាទិត្យក៏ដោយ។ ទន្ទឹមនឹងនេះ Man Utd នឹងត្រូវជួបក្រុម Newcastle ក្នុងជុំទី ៤ នៃពានរង្វាន់ Carabao Cup នៅយប់ថ្ងៃពុធនេះ ដែល កាលពីរដូវកាលមុនធ្លាប់បានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ EFL Cup ហើយបិសាចក្រហមបានយកឈ្នះ ២ទល់នឹង០។ លោក Ten Hag បាននិយាយថា៖ “គ្មានន័យអ្វីដែលសោកស្ដាយចំពោះខ្លួនយើងនោះទេ ខ្ញុំនៅតែបន្តជឿជាក់លើកីឡាករក្នុងក្រុម”។
គួរជម្រាបដែរថា របួសនៅតែជាកង្វល់សម្រាប់ Man UTD ដែល Tyrell Malacia, Lisandro Martinez, Luke Shaw និង Amad Diallo នឹងត្រូវអវត្តមាន ខណៈ Casemiro ក៏មិនមានវត្តមានទៀតសោត។ រីឯ Aaron Wan-Bissaka ក៏មិនអាចចូលលេងបាន បើទោះបីជាត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកអស់ ៦ សប្តាហ៍៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



