
(បរទេស)៖ ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr បានបន្តកិច្ចសន្យាកុងត្រាថ្មីរយៈពេលវែងជាមួយក្រុមអធិរាជស Real Madrid ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៧។ កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ៦៣គ្រាប់ក្នុង ២៣៥ប្រកួត និងឈ្នះពានរង្វាន់ចំនួន ៩ ជាមួយក្លឹប រួមទាំងពានរង្វាន់ UEFA Champions League ក្នុងឆ្នាំ ២០២២ ផងដែរ។ រំលឹកដែរថា Vinicius បានឈ្នះពានរង្វាន់ La Liga ២ដង, Spanish Super Cup ២ដង, Club World Cup ២ដង, Copa Del Rey និង European Super Cup ៕
ប្រភព៖ Fabrizio Romano & BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



