Close
Featured-Image
ញាក់សាច់! ការប្រកួត ព្រំ សំណាង និង Dave នឹងមានការចូលរួមពីពិធីករមកពីស្ថាប័ន UFC ហើយនឹងអធិប្បាយជាភាសាអង់គ្លេសសុទ្ធតែម្តង
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ជំនួបដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលអ្នកប្រដាល់មកពីមីយ៉ាន់គឺ Dave Leduc និងត្រូវជាមួយនឹងអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង នៅថ្ងៃទី០៥ខែវិចិ្ឆកាឆ្នាំ២០២៣ខាងមុខនេះ ត្រូវបានគេរាយការណ៍ថា នឹងមានការចូលរួមពិធីករលំដាប់ថ្នាក់ពិភពលោកមកពីស្ថាប័ន UFC ខណៈមិនទាន់បញ្ជាក់ថា ជានរណាឡើយ ហើយការប្រកួតមួយនោះនឹងធ្វើការអធិប្បាយជាភាសាអង់គ្លេស ដើម្បីងាយស្រួលដល់ជនបរទេសឬក៏ពិភពលោកបានស្គាល់គុនខ្មែរកាន់តែច្បាស់។ របាយការណ៍ត្រូវបង្ហោះដោយអ្នកសារព័ត៌មានល្បីម្នាក់ក្នុងពិភពលោកគុនខ្មែរគឺ រ៉ែនដូ ដោយលោកបានសរសេរថា៖ «ជំនួបរវាង ព្រំ សំណាង ជាមួយ Dave Leduc នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ ក៏មានការចូលរួមពីសំណាក់ពិធីករលំដាប់ថ្នាក់ពិភពលោកមកពីស្ថាប័ន UFC ២រូបផងដែរ ប៉ុន្តែមិនទាន់ដឹងថាជានរណាទេ ជាពិសេសគូ ព្រំ សំណាង ជាមួយ Dave ក្នុងការប្រកួតគឺអត្ថាធិប្បាយជាភាសាអង់គ្លេសសុទ្ធតែម្តងដើម្បីឱ្យការប្រកួតមួយនេះជាការទស្សនា និងការផ្សព្វផ្សាយជាសកល។»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 5 people and text

អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031