Close
Featured-Image
Kane ស៊ុតបញ្ចូលទីជាងពាក់កណ្តាលតារាងខណៈ Bayern Munich លត់ Darmstadt ៨គ្រាប់ផ្ញើរសារទៅ Dortmund មុនជួបគ្នា
ទំហំអក្សរ
តូច
ធំ

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតបាល់បញ្ចូលទីជាងពាក់កណ្តាលតារាងមិនគួរឱ្យជឿ និងធ្វើបាន Hat-trick (៣គ្រាប់) ខណៈ Bayern Munich បានផ្តួល Darmstadt ក្នុងលទ្ធផល ៨ទល់និង០។​ទោះបីជាទទួលកាតក្រហមបាត់បង់ខ្សែបម្រើ Kimmich នៅនាទីទី ៤ ប៉ុ​ន្តែក្រុមលោក Thomas Tuchel នៅតែធ្វើបានល្អ ខណៈSane រកបាន២គ្រាប់បូករួមទាំង Musiala និង ខ្សែប្រយុទ្ធជើងចាស់Muller រកបាន១គ្រាប់ចុងក្រោយ។ទោះយ៉ាងណាក្រុមភ្ញៀវនៅសល់កីឡាករតែ៩នាក់ក្រោយទទួលកាត​ក្រហម២នាក់បណ្តេញចេញនៅតង់ទី១នោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Harry Kane scores stunning goal from his own half in latest hat-trick for Bayern Munich | The IndependentBayern Munich's Joshua Kimmich explains his fourth-minute red card against Darmstadt - Bavarian Football WorksMatch report: Bundesliga, FC Bayern v SV Darmstadt

Kane បានបន្តការចាប់ផ្តើមដ៏ឆ្នើមរបស់គាត់ក្នុងជីវិត Bundesliga ខណៈដែលគាត់បានពង្រីកកំណត់ត្រារបស់គាត់រហូតដល់ ១២ គ្រាប់ក្នុង ៩ ប្រកួត។។ការប្រកួតនេះ​ក៏បានស្វាគមន៏វត្តមាន Manuel Neuer ក្រោយរងរបួសបាក់ជើងពេលកំពុងជិះស្គីក្នុងខែធ្នូ ឆ្នាំ ២០២២។លទ្ធផលនេះមានន័យថា Bayern Munich ឈរនៅទីកំពូលតារាង Bundesliga នាំមុខបណ្តោះអាសន្នមួយពិន្ទុ ខណៈ Leverkusen អាចឡើងមកវិញប្រសិនពួកគេអាចផ្តួល Freiburg នៅថ្ងៃអាទិត្យ។Bayern Munich របស់ Thomas Tuchel ត្រូវប៉ះគូប្រជែង Borussia Dortmund ចុងសប្តាហ៍ក្រោយខណៈDarmstadt ក្រោយបរាជ័យឈរនៅលេខរៀងទី ១៤ មានគម្លាតតែពីរពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល។

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031