
Bayer Leverkusen មានបំណងចង់រកឃើញជ័យជំនះជាលើកទីប្រាំលើកជាប់គ្នាក្នុងក្របខ័ណ្ឌ Bundesliga នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Freiburg នៅថ្ងៃអាទិត្យនេះវេលាម៉ោង១១និង៣០នាទីយប់។ សម្រាប់ Freiburg កាលពីប្រកួតចុងក្រោយពួកគេបានយកឈ្នះ Freiburg ដោយលទ្ធផល ២ទល់និង១ លើក្រុម VfL Bochum កាលពីចុងសប្តាហ៍មុនខណៈ Leverkusen បានផ្តួលម្ចាស់ផ្ទះWolfburg ក្នុងលទ្ធផល២ទល់និង១។ សម្រាប់ Leverkusen ៦ប្រកួតចុងក្រោយឈ្នះ៥និងស្មើ១ ឈរនៅលេខរៀងទី១ខណៈ Freiburg ៦ប្រកួតចុងក្រោយចាញ់៣ស្នើ២ឈ្នះ១ឈរនៅលេខរៀងទី៨។
១.ប្រវត្តិជួបគ្នា
ធ្លាប់ជួបគ្នា ៤៨លើកនៅគ្រប់ការប្រកួតទាំងអស់ ម្ចាស់ផ្ទះមានកំនត់ត្រាឈ្នះច្រើនជាងដល់ទៅ ២១ លើក ខណៈក្រុមភ្ញៀវធ្លាប់ឈ្នះ ១៣ដងនិងស្មើគ្នា ១៤ដង។
២.ពត៌មានក្រុមLeverkusen(ម្ចាស់ផ្ទះ)
-ពត៌មានកីឡាករ Ayman Aourir មានរបួសជង្គង់ ខណៈ Patrik Schick ជិតត្រលប់មកជួយក្រុមវិញ ក្រោយធូរស្បើយពីរបួស។រីឯ Arthur មានរបួសភ្លៅពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុមប្រេស៊ីល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Hradecky; Kossounou, Tah, Tapsoba; Frimpong, Palacios, Xhaka, Grimaldo; Hofmann, Wirtz; Boniface
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមFreiburg(ភ្ញៀវ)
-ពត៌មានកីឡាករ Michael Gregoritsch មានរបួសកំភួនជើង ខណៈ Max Rosenfelder មានរបួសសាច់ដុំ។រីឯ Nicolas Höfler អាចចូលលេងបន្ទាប់ពីរងការព្យួរ។
Daniel-Kofi Kyereh កំពុងវិលត្រលប់មកពីរបួសសរសៃួរ។ប្រធានក្រុម Christian Günter បានបាក់ដៃរបស់គាត់ ខណៈ Yannik Keitel មានបញ្ហារបួស ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAtubolu; Ginter, Lienhart, Gulde; Sildillia, Eggestein, Hofler, Weisshaupt; Doan, Grifo; Gregoritsch
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺLeverkusen ៣:១ Freiburg
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



