អ្នកប្រដាល់ភូមាសញ្ជាតិដើមកាណាដា បានបង្ហោះនៅ Facebook របស់ខ្លួនថា «បើទោះបីជា ព្រំ សំណាង មានគ្រូបង្វឹក ១០០នាក់ទៀត ក៏មិនទាន់អាចទប់ទល់ជាមួយនឹងខ្លួនបានដែរ»។ អ្នកប្រដាល់រូបនេះបានបង្ហោះបែបក្រោយពីបានឃើញនូវវីដេអូដែលមានគ្រូបង្វឹកគុនខ្មែរល្បីៗនៅប្រទេសកម្ពុជាបាន ប្រជុំគ្នាវែកញែកអំពីក្បាច់វៃរបស់ Dave Leduc ខណៈពួកគេទាំង២នាក់នេះនឹងត្រូវជួបគ្នាក្នុងរយៈពេលមិនដល់កន្លះខែទៀតទេ៕
Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Heerenveen នៅលីកលំដាប់កំពូលរបស់ប្រទេសហូឡង់ ជាផ្លូវការណ៏ជាមួយការចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United និង Arsenal និងចូលមកដឹកនាំក្រុមឈុតធំជាលើកដំបូងក្នុងអាជីព ។ពោលគឺបន្ទាប់ពីកីឡាករវ័យ ៤០ ឆ្នាំរូបនេះបានចូលនិវត្តន៏នៅឆ្នាំ ២០១៩ ក្រោយត្រលប់មកចូលរួមជាមួយអតីតក្លឹបថ្នាលកុមារភាពគឺ Feyenoord និងបន្តដឹកនាំពួកគេក្នុងនាមជំនួយការគ្រូបង្វឹក និង U១៦,១៧ និង ១៩ មុនពេលខ្សែប្រយុទ្ធក្រុមបិសាចទឹកក្រូចហូឡង់សម្រេចចិត្តទៅដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ១៨ ឆ្នាំនិងចូលកាន់តំណែងដំបូងរបស់គាត់ជាអ្នកចាត់ការនៅក្លឹប Eredivisie Heerenveen ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតខ្សែប្រយុទ្ធ Man.Utd ក្លាយជាគ្រូបង្វឹកឈុតធំក្លឹបនៅលីកកំពូលហូឡង់ (មាន៣វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែប្រយុទ្ធជួរមុខមានជំនាញប្រើប្រាស់ជើងឆ្វេងបានល្អបំផុតរូបនេះបាននិយាយថា “ខ្ញុំចង់បន្តការអភិវឌ្ឍរបស់ខ្ញុំ ហើយតួនាទីជាគ្រូបង្វឹកសមស្របនឹងគោលដៅនោះ។ ដូច្នេះហើយ ខ្ញុំរីករាយនឹងឱកាសដែល Heerenveen ផ្តល់ជូនខ្ញុំ។ ប្រភព:Metro Van Persie (Arsenal) Van Persie(Man.Utd) Van […]