

មានគម្លាតត្រឹម១ពិន្ទុរៀងគ្នា ខណៈ Newcastle ឈរនៅលេខរៀងទី១ រីឯ PSG លេខរៀងទី២ និងAC.Milan ទី៣ត្រូវបានចាត់ទុកជាពូលមរណៈនៅក្នុងពូល F ។ការប្រកួតរវាងក្រុម PSG និងត្រូវបើកទ្វារកីឡដ្ឋាន Parc Des Princes ទទួលក្រុមភ្ញៀវ AC.Milan សម្រាប់ការប្រកួតUCL នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៤ដងចុងក្រោយគឺ PSG មិនដែលចាញ់ពោលគឺឈ្នះ២ និងស្មើ AC.Milan ។
២.ពត៌មានក្រុមPSG(ម្ចាស់ផ្ទះ)
Luis Enrique នឹនៅតែគ្មាន Nuno Mendes, Sergio Rico, Presnel Kimpembe និង Marco Asensio នៅទីនេះ
Fabian Ruiz អាចរក្សាតំណែងរបស់គាត់ក្នុងជម្រើស១១នាក់ដំបូង បន្ទាប់ពីរកបានគ្រាប់បាល់របស់គាត់ទល់នឹង Strasbourg នៅចុងសប្តាហ៍កន្លងទៅ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Donnarumma; Hakimi, Marquinhos, Skriniar, L. Hernandez; Zaire-Emery, Ugarte, Vitinha; Dembele, Ramos, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

៣.ពត៌មានក្រុមAC.Milan(ភ្ញៀវ)
Milan នឹងគ្មានកីឡាករ៥នាក់សម្រាប់ការធ្វើដំណើរទៅទីក្រុងប៉ារីស។ Pierre Kalulu នឹងចាប់ដៃគូជាមួយ Fikayo Tomori របស់អង់គ្លេសនៅកណ្តាលការពារ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Calabria, Thiaw, Tomori, T. Hernandez; Musah, Krunic, Reijnders; Pulisic, Giroud, Leao
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ PSG ២ : ១ AC.Milan
ប្រភព:whoscored &sportskeeda&sportsmole

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]



