
(បរទេស)៖ អ្នកសារព័ត៌មានលោក Rudy Galetti បានរាយការណ៍មកថា ក្លឹប Al Nassr ដែល Ronaldo លេងឲ្យបច្ចុប្បន្ន បានធ្វើការទាក់ទងភ្នាក់ងារខ្សែបម្រើឆ្នើម Manchester City កីឡាករ Kevin de Bruyne ក្នុងការដេញថ្លៃជុំវិញកិច្ចព្រមព្រៀងលើការផ្ទេរមកអារ៉ាប៊ីសាអូឌីតនាពេលឆាប់ៗខាងមុខនេះ។ ជម្រាបដែរថា កិច្ចសន្យាកុងត្រា Debruyne ជាមួយ Man City នឹងផុតកំណត់នៅឆ្នាំ ២០២៥ ខណៈ Man City មានបំណងមិនចង់បន្តកុងត្រាថ្មីជាមួយ Debruyne ចំពេលរូបគាត់កំពុងរងរបួសអស់ជាច្រើនសប្តាហ៍ មិនទាន់ជាសះស្បើយនៅឡើយ។
ជម្រាបដែរថា គោលបំណងរបស់ Al Nassr គឺចង់ឲ្យ Debruyne ចាប់ដៃគូជាមួយ Ronaldo និង Mane ហើយមួយវិញទៀត ដើម្បីពង្រឹងតំបន់កណ្តាលឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ Al Nassr កំពុងព្យាយាមរិះរកវិធីបញ្ចុះបញ្ចូលខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះឲ្យផ្ទេរមកកាន់ទឹកដីអារ៉ាប់នាពេលទីផ្សារដោះដូរឲ្យខាន់តែបាន៕
ប្រភព៖ sportbible

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo Kyiv […]


