(បរទេស)៖ អ្នកប្រដាល់ Francis Ngannou បានថ្លែងអំណរគុណដល់តារាឆ្នើមព័រទុយហ្កាល់ Cristiano Ronaldo ដែលបានផ្តល់ឱ្យគាត់នូវនាឡិកា Jacob & Co ដែលមានតម្លៃប្រមាណជា ១១សែនផោន ឬស្មើនឹង ១៣មុឺនដុលា្លរ មុនពេលរូបគាត់(Ngannou)នឹងត្រូវជួបជាមួយនឹងអ្នកប្រដាល់ទម្ងន់ធ្ងន់សញ្ជាតិអង់គ្លេស Tyson Fury នៅលើសង្វៀនក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕
ប្រភព៖ GOAL
(អង់គ្លេស)៖ ខ្សែការពារ Joel Matip និងខ្សែបម្រើ Thiago Alcantara នឹងចាកចេញពីក្លឹប Liverpool នៅពេលចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លឹបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយ! កីឡាករឆ្នើម ២ រូបនឹងចាកចេញពីក្លឹប Liverpool សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស រំលឹកដែរថា Matip ដែលបានចូលរួមជាមួយ Liverpool លើកិច្ចព្រមព្រៀងផ្ទេរដោយឥតបង់ថ្លៃ ពីក្លឹបអាល្លឺម៉ង់ Schalke 04 កាលពីឆ្នាំ២០១៦ នោះបានបង្ហាញខ្លួន ២០១លើក។ កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានលើកពានរង្វាន់ Champions League ជាមួយហង្សក្រហម ក្នុងឆ្នាំ២០១៩ និងឈ្នះពានរង្វាន់ Premier League ថែមទៀត ១ឆ្នាំបន្ទាប់។ Matip បានរហែកសរសៃចងជង្គង់ (ACL) កាលពីខែធ្នូ […]