
បរទេស៖ អ្នកចាំទីរបស់ក្លឹបតោខៀវ Chelsea កីឡាករ Kepa Arrizabalaga បានបង្ហើបថា បច្ចុប្បន្នរូបគេមិនទាន់គិតគូអំពីអនាគតខ្លួននៅឡើយទេ ប៉ុន្តែរូបគេចង់បន្តនៅ Real Madrid ទៀតក្រោយលក្ខខណ្ឌខ្ចីជើងរបស់ផុតសុពលភាពនៅពេលចប់រដូវកាល។ Kepa បាននិយាយថា៖ «ការនៅ Real Madrid បន្ត? ប្រាកដណាស់ខ្ញុំពិតជាចង់…ហើយខ្ញុំចង់បានវា។ ប៉ុន្តែពេលនេះមិនមែនជាពេលវេលាដែលត្រូវនិយាយអំពីរឿងនេះឡើយ ខ្ញុំអាចនិយាយបានថា៣ខែដំបូងរបស់ខ្ញុំនៅទីនេះគឺពិតជាវិជ្ជមានល្អ ប៉ុន្តែរដូវកាលនៅសល់វែងឆ្ងាយទៀត ហើយពួកយើងនឹងនិយាយអំពីវាម្តងទៀតនៅពេលចប់រដូវកាលនេះ»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


