Close
Featured-Image
មកដឹងចំនុចផ្លាស់ប្តូរល្អបំផុតសម្រាប់ Aston Villa ក្រោយលត់ West Ham ៤ទល់និង១ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកលោក Unai Emery បានបង្ហាញក្តីសុបិន្តចង់ឈ្នះពាន UCL ក្រោយពីចូលមកដឹកនាំ Aston Villa បានជិត១ឆ្នាំ។ អតីតគ្រូបង្វឹក Sevilla ដែលធ្លាប់ដឹកនាំពួកគេលើកពាន Europa League ៣ដងជាប់គ្នា បានចូលមកដឹកនាំក្រុមក្លឹបក្រោយ​បញ្ចប់​តំណែងអតីតអ្នកចាត់ការទូទៅលោក Steven Garrard ខែតុលា២០២២ ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Unai Emery បានបន្តជួយអោយ Aston Villa  ត្រលប់ពីឈរនៅចំណាត់ថ្នាក់ទី ១៧ អោយឡើងមកឈរនៅលេខរៀង ទី៥នា ពេលបច្ចុប្បន្ន។ពោលគឺក្រោយពីក្រុមដែលមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេស បានលត់ក្រុមភ្ញៀវញញួរធំ West Ham Utd ក្នុងលទ្ធផល ៤ទល់និង១​សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅយប់ថ្ងៃអាទិត្យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Douglas Luiz shines as Aston Villa see off West Ham with a flourish to go fifth | Premier League | The Guardian

​  Douglas Luiz គឺជាកីឡាករអន្តរជាតិប្រេស៊ីលរបស់Aston  Villa ដំបូងគេដែលស៊ុតបញ្ចូលទីបាន ៦ ប្រកួតជាប់ៗគ្នានៅ Villa Park ក្នុងក្របខណ្ឌ Premier League ដោយបំបែកកំនត់ត្រាអតីតខ្សែប្រយុទ្ធទ្រីនីដាត Dwight Yorke ដែលធ្លាប់ស៊ុតបាន៥ដងក្នុងឆ្នាំ១៩៩៦។ បច្ចុប្បន្ន Aston Villa បានកត់ត្រាជ័យជំនះ១១លើកជាប់គ្នាក្នុង ផ្ទះនិង មានគម្លាតត្រឹមពីរពិន្ទុប៉ុណ្ណោះពីក្រុមTop-៤ ចាប់តាំងពីពួកគេធ្លាប់ធ្វើបានកំនត់ត្រាឈ្នះ ១៣ដង ជាប់គ្នាក្នុងឆ្នាំ ១៩៨៣ និងបានឈ្នះ Champion League នៅពេលនោះ។ Aston Villa ក៏បានឈានដល់វគ្គជម្រុះចុងក្រោយ ក្របខណ្ឌ Uefa Conference League រដូវកាលនេះផងដែរ។

ប្រភព:BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ)
featured image

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031